ពិតជាអស្ចារ្យ! តេឡេស្កូបអឺរ៉ុប​អង្កេតឃើញភពកំពុងចាប់កំណើត នៅជុំវិញផ្កាយដ៏សែនឆ្ងាយមួយ!

1 week ago 3

(អឺរ៉ុប)៖ តេឡេស្កូបធំបំផុត​នៃមជ្ឈមណ្ឌលស្រាវជ្រាវអវកាសរបស់អង្គការអឺរ៉ុប ESA ហៅកាត់ថា តេឡេស្លូប VLT មានមូលដ្ឋាននៅប្រទេសឈីលី​ទើបតែបានប្រទះឃើញភពប្រភេទ Exoplanet ដែលកំពុងចាប់កំណើតបន្តិចម្តងៗ នៅជុំវិញតារាមួយមានឈ្មោះសម្គាល់ថា AB Aurigae ស្ថិតនៅចម្ងាយ ៥២០ឆ្នាំពន្លឺពីភពផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)។ នេះបើតាមការចេញផ្សាយដោយ Space នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។

ពិតណាស់ រូបភាពអំពីផ្កាយ AB Aurigae ថតដោយ តេឡេស្លូប VLT គឺមិនខុសពីអ្វីដែលតេឡេស្កូប ALMA បានផ្តិតយកនោះឡើយ នោះគឺជាដុំមូលមួយ​មានរង្វង់ធូលីព័ទ្ធជុំវិញ និងកំពុងគោចរជុំវិញផ្កាយ​ដែលពោពេញដោយធូលី និងឧស្ម័នព័ទ្ធជុំវិញដូចគ្នា។ នេះជាសញ្ញានៃការបង្កើតភពថ្មី ដោយវាត្រូវបន្តស្រូវយកធូលី និងឧស្ម័ន​ដែលបានផ្ទះចេញពីផ្កាយ AB Aurigae មកបំពេញខ្លួនវាបន្តិចម្តងៗ រហូតក្លាយទៅភពពេញលក្ខណៈនៅរាប់លានឆ្នាំខាងមុខ។

ទោះជាយ៉ាងណា រូបភាពថតបានដោយ VLT គឺមានលក្ខណៈប្រសើរជាង ALMA ព្រោះតែយើងអាចមើលឃើញនូវភាពលម្អិតច្រើន ដោយមាននូវរង្វង់រមួល ក្នុងដៃស្រូបធូលី (spiral arms) ដែលជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា មានភពកំពុងចាប់កំណើត។ ដៃរមួលចំនួនពីរខ្សែនៅក្នុងរូបភាពរបស់ VLT គឺពិតជាបង្ហាញអំពីការកកើតនៃភពមួយ នៅជុំវិញផ្កាយរបស់វា តាមរយៈការស្រូបយកឧស្ម័ន និងធូលីនៅជុំវិញដើម្បីបំពេញខ្លួនវាឥតឈប់ឈរ៕

Read Entire Article