ពុទ្ធោ! មេជាងសំណង់បុរីឡេង ណាវ៉ាត្រា មិនដឹងមានបញ្ហាអ្វី ចង.កសម្លាប់ខ្លួន…

2 weeks ago 9

ភ្នំពេញ ៖ បុរសជាមេជាងម៉ៅការសំណង់ផ្ទះល្វែង ក្រុមហ៊ុនឡេង ណាវ៉ាត្រា មិនដឹងមានបញ្ហាអ្វី បានសម្រេចធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន នៅក្នុងផ្ទះល្វែងកំពុងសាងសង់ផ្ទះល្វែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាងសង់បុរី ឡេង ណាវ៉ាត្រា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ហ៊ិន ពុធ អាយុ៣៩ឆ្នាំ មុខរបរមេការម៉ៅការសំណង់ ក្នុងបុរីឡេងណាវ៉ាត្រា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធនិងកូន៣នាក់ក្នុងបន្ទុក។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះបានទៅស្រុករយៈពេល២ ទៅ៣ថ្ងៃហើយ តែជនរងគ្រោះនៅធ្វើការដូចសព្វដង ប៉ុន្តែមិនដឹងមូលហេតុអ្វី ស្រាប់តែ ព្រឹកឡើងវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៧ ខែតុលា អ្នកធ្វើការជាមួយប្រទះឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួនជាប់ចន្លោះផ្ទះល្វែងដែលកំពុងសាងសង់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញមកចុះពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាសម្លាប់ខ្លួនឯងដោយចងកប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕



The post ពុទ្ធោ! មេជាងសំណង់បុរីឡេង ណាវ៉ាត្រា មិនដឹងមានបញ្ហាអ្វី ចង.កសម្លាប់ខ្លួន… appeared first on Khmer Breaking News.

Read Entire Article