ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន

1 month ago 26

គ្នា​យើង​ធ្លាប់​ឃើញ​ច្រើនហើយ អត្ថបទ​ដែល​ពាក់​ព័ន្ធ​រឿង​ឈឺ​ខ្នង ឈឺ​ចង្កេះ ហើយអត្ថប​មួយ​នេះវិញ គឺសម្រាប់​​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​។ ស្រីៗ​គ្នា​យើង​កំពុង​តែ​ពពោះ មាន​អារម្មណ៍ ឬឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះអត់? បើមាន​ក៏មិន​ចាំ​បាច់​បារម្ភ​ច្រើន​ដែរ បញ្ហា​នេះ​ភាគ​ច្រើន​ដោយ​សារ​យើង​កំពុង​តែ​ឡើង​ទម្ងន់ ពោះ​កាន់​តែធំ ទំនាញ​ខាង​មុខ​ក៏​កាន់​តែ​ធ្ងន់​ដូច​គ្នា ហើយ​បើ​ចង់​បាត់​ឈឺ អាចសាកតិចនិក​ខាង​ក្រោម​នេះ​សិន​។

១- សម្រួល​ឥរិយាបថ​ឲ្យ​បាន​ល្អ

ស្រប​ពេល​រាង​កាយ​យើង​កំពុង​រីក​ធំ​ធាត់ ពោះ​របស់​យើង​ក៏​ធំទៅ​បន្តិច​ម្តងៗ នាំ​ឲ្យ​ទម្ងន់​ខាង​មុខធ្ងន់​ជាង​ខាង​ក្រោយ ជាកត្តា​នាំ​ឲ្យ​យើងចាប់​ផ្តើម​មាន​អារម្មណ៍​ឈឺ​ខ្នង និង​រួយ​ចង្កេះ​ជាដើម។ ប៉ុន្តែ​យើង​នៅ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​រយៈ​ឥរិយាបថ​ត្រឹម​ត្រូវ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– ក្រោក​ឈរ​ឡើង​ឲ្យ​ត្រង់
– ពើង​ទ្រូង​ឡើង​ឲ្យ​ខ្ពស់
– ទម្លាក់​ស្មា​ទៅ​ក្រោយ​ ហើយ​សម្រាកបន្ធូរ​អារម្មណ៍
– កុំ​សម្លឹង​ចុះ​មើល​ជើង​យើងឲ្យ​សោះ

នៅ​ពេល​យើង​ឈរ​ក្នុង​ស្ថាន​ភាព​មួយ​មាន​អារម្មណ៍​ផាកសុភាព នោះ​នឹង​ជួយ​ឲ្យ​ការ​ឈឺ​ចាប់​ខ្នង​រសាត់​ទៅ​បានដែរ។ ចំពោះ​ការអង្គុយ​វិញ យើងអាចជ្រើសរើសកៅអីណាដែលអាចទប់ខ្នងយើងបានស្រួល ឬអាចប្រើខ្នើយដើម្បីទប់ខ្នង​ផ្នែកខាង​ក្រោម​។

២- ប្រើ​ស្បែក​ជើង​ឲ្យ​បាន​ត្រឹម​ត្រូវ

ត្រូវពាក់​ស្បែក​ជើង​កែង​ទាប មិន​ចោត ពោលគឺប្រើស្បែកជើងណាដែលយើងពាក់ទៅស្រួលខ្លួន​ និង​ហាម​ពាក់​ស្បែក​ជើង​កែង​ចោត ដែល​ជាហេតុ​ធ្វើ​ឲ្យ​ខ្លួន​យើង​មិន​មាន​លំនឹង​ល្អ និង​អាច​បណ្តាល​ឲ្យ​ដួល​បាន។

គ្នា​យើង ក៏​អាច​ពិចារណា​ប្រើ​ខ្សែ​ក្រវ៉ាត់​សម្រាប់​ស្រីៗ​កំពុង​ពពោះ អាច​ទ្រ​ទម្ងន់​ពោះ​ខាង​មុខ​យើង​បាន​ល្អ ខណៈ​ស្រីៗ​មួយ​ចំនួន​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី​ខ្សែ​ក្រវ៉ាត់​ប្រភេទ​នេះ។

អត្ថបទ​ពាក់ព័ន្ធ៖

ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត អាហារ និងប្រការគួរចៀសវាងពេលពពោះ

៣- ក្រោយឡើង​ឲ្យ​បាន​ត្រឹម​ត្រូវ

ពេលអង្គុយ​ចុះ​ដើម្បីរើស​របស់​តូចៗ​អ្វី​មួយ ដោយ​ត្រូវ​អង្គុយ​ចុះ​នោះ គឺ​ត្រូវ​ប្រើ​កម្លាំង​ជើង​ក្រោក​ឡើង​វិញ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មិន​ត្រូវ​ប្រើ​ចង្កេះ ឬ​ខ្នង​ដើម្បី​យោង​ទម្ងន់​ខ្លូន​យើង​ឡើង​មក​លើ​វិញ​ជា​ដាច់​ខាត។ នេះ​ជា​ចំណុច​សំខាន់​មួយ ត្រូវ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន ឬ​អាច​សួរ​ការណែនាំ​បន្ថែម​ពី​គ្រូពេទ្យ។

៤- គេងផ្អៀង

ការ​គេង​ផ្អៀង មិន​គេង​សង្កត់​លើ​ខ្នង ជា​រឿង​ត្រឹម​ត្រូវ​សម្រាប់​ស្រីៗ​កំពុង​ពពោះ ដោយរក្សា​ជង្គង់ម្ខាង ឬ​ទាំងសងខាង​ឲ្យ​បាន​ត្រង់។ អាច​ពិចារណា​ប្រើ​ខ្នើយ​សម្រាប់​ស្រីៗ​ពពោះ​ដាក់​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ កល់​ក្រោម​ពោះ និង​ខ្នង​ដើម្បី​រក្សា​ឥរិយាបថគេង​ឲ្យ​បាន​ត្រឹម​ត្រូវ។

៥- សាក​ល្បង​ស្អំ​របស់​ក្តៅ ឬ​ត្រជាក់ ឬម៉ាស្សា

មាន​ភស្តុតាង​ជាច្រើន ត្រូវ​គេ​ជឿ​​ថា មានគុណ​ប្រយោជន៍​ជាច្រើន​អាច​បំបាត់​អាការៈ​ឈឺ​ខ្នង​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ គឺ​ការ​ម៉ាស្សា​ថ្មមៗ​ត្រង់​ចង្កេះ ឬខ្នង ឬអាច​ប្រើ​វវត្ថុ​ត្រជាក់ ឬក្តៅ​មក​ស្អំ​ក៏បាន។

៦- ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ

អត្ថបទពាក់ព័ន្ធ៖

ចង់ឲ្យកូនក្នុងផ្ទៃសុខភាពល្អ ស្បែកស្អាត សក់ច្រើន ម៉ាក់ៗត្រូវការវីតាមីនអីខ្លះ? ពេលម៉ាក់ៗពពោះ ហើយទទួលរងសម្ពាធទាំងនេះមិនល្អចំពោះកូន និងខ្លួនឯង

សកម្មភាព​ធម្មតា​ប្រចាំ​ថ្ងៃ ក៏ជួយសុខភាព​ខ្នង​យើង​រឹង​មាំ​ល្អ ក៏ប្រហែល​ជាអាច​បំបាត់​ការ​ឈឺ​ចាប់​ត្រង់​ខ្នង​បាន អំឡុង​ពេល​កំពុង​ពពោះ។ តាមរយៈការ​ណែនាំ​ពី​អ្នក​ជំនាញ ស្រីៗ​គ្នា​យើង​កំពុង​ពពោះ អាច​បញ្ចេញ​សកម្មភាព​ស្រាលៗ ពិសេសការ​ហាត់​ប្រាណ ដូចជា​ដើរ ​ជាដើម។ ការ​ព្យាបាល​ដោយ​ចលនា គួប​ផ្សំ​នឹង​ហាត់​ប្រាណ សុទ្ធ​តែ​អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​បាន។

៧- អាច​ប្រើ​វិធី​ព្យាបាល​ផ្សេង​ទៀត

អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ថា ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ក៏​មាន​ប្រសិទ្ធភាព​ព្យាបាល​អាការឈឺចាប់​ឆ្អឹង​ខ្នង​ពេល​ពពោះ​បាន​ដូច​គ្នា។ មួយ​វិញ​ទៀតការ​ព្យាបាល​ដោយ​ម៉ាស្សា​ត្រង់​កន្លែង​ឈឺ ( Chiropractic treatment) ប្រហែល​ជួយ​យើង​មាន​អារម្មណ៍​សុខស្រួល។

ទោះ​ជាយ៉ាង​ណា ការ​លើក​ឡើង​ទាំង​នេះ សុទ្ធ​តែ​ទាមទារ​ការស្រាវជ្រាវ​បន្ថែម​ទៀត ហើយបើ​គ្នា​យើង​គិត​ចង់​ស្វែង​រក​ការ​ព្យាបាល​ដោយ​វិធី​ណាមួយ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន។

អត្ថបទពាក់ព័ន្ធ៖

គ្រោះថ្នាក់៣យ៉ាង ស្រីៗពពោះតែងមើលរំលង ៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ មូលហេតុធ្វើឲ្យស្រីៗមានផ្ទៃពោះចេះតែស្ពឹកដៃជើង និងវិធីដោះស្រាយ មានផ្ទៃពោះ ឈរ ឬអង្គុយយូរពេក អាចប្រឈមបញ្ហាជាច្រើន​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The post ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន appeared first on Hello Krupet.

Read Entire Article