ព្រោះ​ក្តៅចិត្ត​ពេក ចែ​ដា DW ថាឱ្យ​អ្នក​រិះគន់​រឿង​ក្តាម ធ្វើ​ច្រាស​ខ្លួនឯង​ទៅ(វីដេអូ)

1 month ago 5

​ភ្នំពេញ​៖ និយាយ​ដល់​ចែ​ដា ម្ចាស់​ប្រេន DW អ្នកលេង​ហ្វេ​ស​ប៊ុ​កណា​ថា​មិន​ស្គាល់ ព្រោះ​ជា​បុគ្គល​ជោគជ័យ​ខ្លាំង​ម្នា​ក់លើ​វិស័យ​លក់​ឡេ​អន​ឡាញ​ក្នុងស្រុក​ខ្មែរ ហើយ​ថ្មីៗ​នេះ​បាន​បែកគំនិត​លក់​ក្តាម​ជ្រក់​ម្តង​ក៏មាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ទៀត រហូត​ក្នុង​មួយថ្ងៃ​លក់​អស់​ក្តាម​រាប់រយ​តោន​។​

​ស្របពេល​ទទួលបាន​កា​រ​គាំទ្រ​យ៉ាងខ្លាំង​បែបនេះ ក៏មាន​ការរិះគន់​មួយចំនួន​ធ្វើឱ្យ​ម្ចាស់​ប្រេន DW ក្តៅស្លឹកត្រចៀក​មិន​ស្ទើរ​ដែរ រហូតដល់​បោះពាក្យ​សម្តី​គ្រោតគ្រាត​ឱ្យ​អ្នក​ដែល​ទិញ​ក្តាម​ហើយ រិះគន់ថា​មិន​ឆ្ងាញ់​ឱ្យធ្វើ​ច្រាស​ខ្លួនឯង​ទៅ​។​
​គួរ​បញ្ជាក់ថា មូល​ហេតុដែល​ធ្វើឱ្យ​ម្ចាស់​ប្រេន DW ខឹងច្រឡោត​បែបនេះ គឺ​ដោយសា​តែ​អ្នកទិញ​ក្តាម​របស់​នាង​យកទៅ​ញាំ​បាន​បង្ហោះ​វីដេអូ​ក្នុង​បណ្តាញ​សង្គម Tik Tok ថា ក្តាម​របស់​នាង​មាន​រសជាតិ​មិ​ឆ្ងាញ់ ប្រៃ​ផ្អែម គ្មាន​ជាតិ​ជូរ ដូច​ទឹកត្រី​ស្ករ ហើយ​សួរថា​អ្នក​ដែល​បាន​ញាំ​ក្តាម DW ដូច​នាង​ឬ​អត់​!​។​

​យ៉ាងណាក៏ដោយ​មានមតិ​ជាច្រើន​បាន​រិះគន់​លើ​ម្ចាស់​ប្រេន DW ដូចជា «​ស្តាប់​សម្តី​អ្នកលក់​នេះហើយ មាន​អ្នកណា​ចង់ស៊ី​ទៀត​?»​។ «​កុំថាឡើយ​15$ មួយរយ​រៀល​ក៏​ស្តាយ​ដែរ​បើ​ប៉ះ​អ្នកលក់​ចឹ​ង​»​។ «​គេ​ស៊ី​មិនកើត​ប្តឹង​គេ​» ជា​ចុងក្រោយ​ក៏មាន​បុរស​ម្នាក់​ចេញ​វីដេអូ​ថា គួរ​រៀន​ធ្វើ​ញាំ​ខ្លួនឯង​ទៅ​កុំឱ្យ​មាន​លុយ​ទិញ​ហើយ​គេ​ជេរ​ទៀត​៕ ដោយ​៖ កូ​លាប ក្រហម​


Read Entire Article