​ភី​លី​ពី​នរក​ឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​ជិត ៧.០០០​នាក់​បន្ថែម

1 month ago 16

​ប្រទេស​ភី​លី​ពី​ន កាលពី​ថ្ងៃ​ចន្ទ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៦.៩៥៨​នាក់​បន្ថែម ដែលជា​ការឆ្លង​ខ្ពស់បំផុត​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​នេះ​។ តួលេខ​ឆ្លង​សរុប​នៅ​ភី​លី​ពី​ន​បាន​ហក់​ឡើងដល់ ១៣៦.៦៣៨​ករណី​។​

​ក្រសួងសុខាភិបាល​ក៏បាន​ប្រកាសថា មាន​អ្នកស្លាប់​ចំនួន ២៤​នាក់​ទៀត បណ្តាល​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ក្នុងប្រទេស​កើនឡើង​ដល់ ២.២៩៣​នាក់​។​

​កាលពី​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​របស់លោក​ប្រធានាធិបតី បាន​និយាយថា ភី​លី​ពី​នរក​ឃើញ​ករណី​ឆ្លង​កើនឡើង​ខ្លាំង ដោយសារ​តែមាន​ការធ្វើ​តេស្ត​រក​វីរុស​ច្រើន​។​

​ភី​លី​ពី​ន​ជា​ប្រទេស​ដែលមាន​ចំនួន​អ្នក​ឆ្លង​ច្រើន​បំផុត នៅក្នុង​តំបន់​អាស៊ាន (ASEAN) និង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ២ ជា​ប្រទេស​ដែលមាន​អ្នកស្លាប់​ច្រើន​បំផុត បន្ទាប់ពី​ប្រទេស​ឥណ្ឌូណេស៊ី​។​

​ឥណ្ឌូណេស៊ី មាន​អ្នក​ឆ្លង COVID-19 សរុប​ចំនួន ១២៧.០៨៣​នាក់ និង​អ្នកស្លាប់​ចំនួន ៥.៧៦៥​នាក់​។​

​ការកើនឡើង​នៃ​ករណី​កូ​រ៉ូ​ណា​នៅ​ភី​លី​ពី​ន កើតឡើង​បន្ទាប់ពី​មាន​ការដក​ការ​រឹតបន្តឹង​ប្រទេស​នៅក្នុង​ខែមិថុនា​។​

​កាលពី​សប្តាហ៍​មុន អាជ្ញាធរ​ភី​លី​ពី​ន​បានធ្វើ​ការបិទ​តំបន់​ជាច្រើន​នៅក្នុង និង​ជុំវិញ​រដ្ឋធានី​ម៉ានីល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល់​ធ្ងន់ធ្ង​ទៀត​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា មាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​ឆ្លង​រីក​រាលដាល​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​រហូតមកដល់​ថ្ងៃ​អង្គារ​នេះ វីរុស​មរណៈ​នៃ​បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ៧៣៣.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២០​លាន​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


Read Entire Article