ភ្ជុំឆ្នាំនេះ វីតាល់ជូនលោកតា លោកយាយខ្វះខាត ១០០នាក់ ធ្វើបុណ្យជុំគ្នា ក្នុងស្រុករមាសហែក

1 week ago 2

ភ្នំពេញ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំកម្មវិធី “សង្គហធម៌” ឬជាការធ្វើទានអញ្ជើញ លោកតា លោកយាយ ទៅវត្តធ្វើបុណ្យរួមគ្នា ជាមួយបុគ្គលិកក្រុមហ៊ុនទឹកពិសាវីតាល់ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ នៅវត្តរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។

កម្មវិធីនេះ រៀបចំឡើង ក្នុងចេតនាសាងជាកុសល និងជួយបំពេញក្តីប្រាថ្នា របស់លោកតា លោកយាយចាស់ជរា ដែលមាន ជីវភាព ខ្វះខាត និងគ្មានទីពឹងពាក់ មានលទ្ធភាពទៅវត្តធ្វើបុណ្យដោយទឹកចិត្ត ស្រស់ថ្លា ដើម្បីឧទ្ទិសកុលស ទៅដល់ បងប្អូនជីដូន ជីតាដែលមានចែកឋាន។

លោកជំទាវ ជឹង សុគន្ធាវី នាយកប្រតិបត្តិ នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានសម្តែងពីភាពរីករាយ និងមានប្រសាសន៍ថា ដោយមើលឃើញពីភាពខ្វះខាត និងដើម្បីសម្រួល ដល់ការខ្វល់ ខ្វាយ អំពីការធ្វើចង្ហាន់ និងគ្រឿងរណ្តាប់ ទៅវត្តរបស់លោកតា លោកយាយដែលមាន ជីវភាពខ្វះខាត យើងបានរៀបចំចង្ហាន់ និងគ្រឿងរណ្តាប់ ជូនពួកគាត់ ទៅវត្ត ធ្វើបុណ្យរួមគ្នា ជាមួយ វីតាល់ ។

លោកជំទាវបន្តថា ទង្វើនេះ នឹងបានជួយបំពេញក្តីប្រាថ្នា របស់ពួកនិងជួយឲ្យមានគាត់ មានអារម្មណ៍ស្រស់ថ្លា ដើម្បីឧទ្ទិស ផលបុណ្យទៅដល់ បងប្អូន ជីដូនជីតា ដែល មាន ចែក ឋានរបស់ពួកគាត់។

សកម្មភាពរបស់វីតាល់នៅថ្ងៃនេះ ជាទឹកចិត្តសប្បុរសមួយដ៏ប្រពៃ ដែលផ្តល់ ជូនលោកតា លោកយាយ នៅក្នុងស្រុករមាសហែកនេះ ដែលមកពីឃុំនានា នៅដាច់ឆ្ងាយពីទីប្រជុំជន ។

លោកសង្ឃឹមថា សកម្មភាពនេះ នឹងជំរុញឲ្យមានការចូលរួមបន្ថែម ពីសំណាក់ក្រុមហ៊ុនឯកជនក្នុង ការរួមគ្នាយកចិត្តទុកលើចាស់ជរាបន្តទៅទៀត ។

លោកជំទាវ ជឹង សុគន្ធាវី បានបញ្ជាក់ថា ថវិកានៃការរៀបចំកម្មវិធីនេះ គឺជាថវិកាបានមកពីមូលនិធិ ២៥រៀល របស់វីតាល់ ដែលបានមកពីការជាវ ទឹកពិសាវីតាល់ របស់បងប្អូនប្រជា ពលរដ្ឋខ្មែរ ។ រាល់ជាវទឹកពិសាវីតាល់ មួយដបមានន័យថា បងប្អូន បានបរិច្ចាគ ថវិកា ២៥រៀល ចូលទៅក្នុងមូលនិធិរបស់វីតាល់ ។ ហើយវីតាល់ នឹងយកថវិកា ទាំងនោះ ទៅ ប្រើប្រាស់ ក្នុង សកម្មភាព សង្គម និងសប្បុរសធម៌។

កម្មវិធីនេះ បានធ្វើឡើងជាមួយលោកតា លោកយាយចាស់ជរា ដែលមានជីវភាពខ្វះខាត និងគ្មាន ទីពឹងពាក់ ប្រមាណ១០០នាក់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានការចូលរួមពី នាយិកាក្រុមហ៊ុនវីតាល់ បុគ្គលិកវីតាល់ គ្រប់ជាន់ថ្នាក់ អភិបាលស្រុករមាសហែក មន្ត្រីប្រចាំស្រុក និងយុវជនស្ម័គ្រចិត្តជាច្រើននាក់ ៕

Read Entire Article