មន្ត្រីគយ​ ប្រកាសលក់រថយន្ដអត់ពន្ធជិត៣០០គ្រឿង ដើម្បីយកថវិការចូលរដ្ឋ

5 months ago 34

ខេត្តព្រះសីហនុ៖ មន្ត្រីគយថ្លែងថា មានរថយន្តអត់ពន្ធជិត៣០០គ្រឿងនិងទំនិញចម្រុះមួយចំនួនទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ក្នុងករណីម្ចាស់មិនចូលទៅដោះស្រាយបង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់ ដែលគិតត្រឹមថ្ងៃ0៧​​ ខែសីហា ឆ្នាំ២០២០ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ។

គួរបញ្ចាក់ថា កម្លាំង​គយ​ចល័ត​នឹង​បន្ត​ចុះ​ចាប់​រថយន្ត​អត់​ព​ន្ឋ​មួយ​ចំនួន​ទៀត​ទៅ​ដល់​គេហដ្ឋាន ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ឬ​ម្ចាស់​យានយន្ត​មិន​ព្រមយក​រថយន្ត​មក​បង់ពន្ធ​តាម​ផ្លូវច្បាប់​។ ទោះបី​យ៉ាងណា​នាយកដ្ឋាន​គយ និង​រដ្ឋាករ សូម​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់ មេត្តា​រួសរាន់​មក​ធ្វើការ​បង់ពន្ធ​តាម​ផ្លូវច្បាប់ និង​ទាន់​ពេលវេលា ដើម្បី​ចៀសវាង​ការ​ចុះ​ចាប់​ដល់​គេហ​ឋាន នាំ​ឲ្យ​មាន​ភ្ញាក់ផ្អើល និង​ប៉ះពាល់​កិត្តិយស​ ៕

The post មន្ត្រីគយ​ ប្រកាសលក់រថយន្ដអត់ពន្ធជិត៣០០គ្រឿង ដើម្បីយកថវិការចូលរដ្ឋ appeared first on Khmer Breaking News.

Read Entire Article