មាស សុខ​សោភា ធ្វើ​រឿង​យ៉ាង​អស្ចារ្យ​ជា​ថ្មី​ម្តងទៀត ​ដើម្បី​ជួយ​សង្គ្រោះ​សត្វ​ដំរី​នៅ​កម្ពុជា

1 week ago 4

រាជធានី​ភ្នំពេញ​៖ មាស សុខ​សោភា តារាចម្រៀង​ស្រី​ដ៏​លេចធ្លោ​មួយ​ដួង​នៅ​កម្ពុជា​ថ្មី​ៗ​នេះ​បាន​ធ្វើ​សកម្មភាព​មួយ​ជួយ​សង្គ្រោះ​សត្វ​ដំរី​នៅ​កម្ពុជា ដែល​នេះ​ជា​កាយវិការ​ដ៏​ប្រពៃ​មួយ​ដែល​បង្ហាញ​ពី​ទឹកចិត្ត​សណ្តោស​មេត្តា​ដល់​ហ្វូង​ដំរី និង​បរិស្ថាន​នៅ​កម្ពុជា នៅ​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​កូ​វី​ដ​-១៩ ជាស​កល​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សំខាន់​ៗ​នៅ​កម្ពុជា ។

តារាចម្រៀង​ជួរ​មុខ​រួប​នេះ ក្រៅពី​មាន​ទេព​កោសល្យ​យ៉ាង​ខ្ពស់​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង គ្រប់​ទម្រង់​មិន​ថា​បុរាណសម័យ មាស សុខ​សោភា ក៏​ជា​តារាចម្រៀង​ស្រី​មួយ​ដួង​ដែល​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​សម្រាប់​បរិស្ថាន​និង​សត្វព្រៃ​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ២០ ឧសភា​កន្លង​ទៅ​នេះ អ្នក​នាង​មាស សុខ​សោភា បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​របស់​នាង​ប្រាប់​ទៅ​អ្នកគាំទ្រ​ដែល​មាន​ខ្លឹមសារ​ថា « ​ដោយសារ​តែ​ស្ថានភាព​ដ៏​លំបាក​នៃ​ពិភពលោក​ដែល​កំពុង​ប្រឈម​ជាមួយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ គម្រោង​អភិរក្ស​សត្វ​ដំរី EVP ក៏​ប្រឈម​ជាមួយ​ការ​បាត់បង់​ចំណូល​ដោយសារ​តែ​ការ​បាត់បង់​ភ្ញៀវ​ទេសចរណ៍​»​។

តារាចម្រៀង​ស្រី ​ដែល​មានទឹក​មុខស្រស់ ​និង​ស្នាមញញឹម​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​រូប​នេះ​បាន​បន្ត​ថា ពី​មូលនិធិ​បេះដូង មាស សុខ​សោភា​ បាន​សម្រេច​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន ១០០០ ដុល្លារ​អា​មេ​រិ​ក ទៅ​កាន់​គម្រោង​អភិរក្ស​សត្វ​ដំរី EVP ដើម្បី​ជា​ការ​ចូលរួម​អភិរក្ស​សត្វ​ដំរី​កម្ពុជា ដែល សត្វ​សកម្មស​ក្កិ​ស​ទ្ធិ នាំ​មក​នៅ​សេចក្ដីសុខ​ត្រជាក់ត្រជុំ និង​ជ័យ​ជំនះនៅ​ក្នុង​ជំនឿ​សង្គម​ខ្មែរ

សូម​បញ្ជាក់​ថា​ នេះ​មិនមែន​ជា​លើក​ទី​១ ទេ​ដែល មាស សុខ​សោភា បាន​ផ្តល់​ទឹកប្រាក់​ផ្ទាល់ខ្លួន​សំរាប់​ឧបត្ថម្ភ​អភិរក្ស និង​ថែរក្សា​សត្វ​ដំរី​អោយ​មាន​សុខភាព​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​គម្រោង​ជ្រលង​ភ្នំ​ដំរី ​(EVP) ក្នុង​អង្គការ​ថែរក្សា​សត្វ​ដំរី ជីវភាព​រស់នៅ កិច្ច​ផ្តួចផ្តើម និង​បរិស្ថាន​(ELIE) ។

ទ​ង្វើ​ដែល​បង្ហាញ​នូវ​ក្តី​ស្រលាញ់​បរិស្ថាន​និង​សត្វព្រៃ​របស់​តារាចម្រៀង​រូប​នេះ ត្រូវ​បាន​អ្នកគាំទ្រ​និង​មហាជន​ស្ងើចសរសើរ​នូវ​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​ដែល​នាង​បាន​ធ្វើ ដែល​អ្នកគាំទ្រ​ខ្លះ​បាន​ពោល​ថា​នាង​ជា​តារាចម្រៀង​ដ៏​ល្អ​មួយ​ដួង​ដែល​ល្អ​ទាំង​ចិត្ត កាយ សម្លេង​មាន​ទឹកដម​គ្មាន​ពីរ និង​ជូនពរ​តារា​ស្រី​រូប​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ខណៈ​អ្នកគាំទ្រ​ខ្លះ​ទៀត​បាន​និយាយ​ថា​ទ​ង្វើ​របស់​នាង មាស សុខ​សោភា គឺ​ប្រពៃ​ល្អ​រក​អ្វី​ប្រៀប​ពុំ​បាន​នោះ​ឡើយ ៕

Read Entire Article