មិនធម្មតា​ទេ ! ហៅ​ជន​រង​គ្រោះ​ទៅ​ម៉ាស្សា​នៅ​សណ្ឋាគារ​ឱកាសល្អ​ប្លន់​លុយ​៦០០០​ដុល្លារ

1 month ago 6

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​ជនសង្ស័យ​ក្នុង​ករណី​ប្រើ​កាំបិត​គំរាម​ប្លន់​យក​លុយ​ពី​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​៦០០០​ដុល្លារ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ធ្វើការ​ឃាត់ខ្លួន ។ ហេតុការណ៍​ឃាត់ខ្លួន​ជនជាតិ​ចិន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​បន្ទប់​លេខ​៨២២៣ សណ្ឋាគារ ស៊ី​ទូ​ហា​យ​កាង ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​លោកស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ឲ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ នេះ​ថា ជន​រង​គ្រោះ​មានឈ្មោះ Huang Jie ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅផ្ទះ​ជួល សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មុខរបរ​បុគ្គលិក​សណ្ឋាគារ​ផ្នែក​ម៉ាស្សា ។ ដោយ​ជនសង្ស័យ​ឈ្មោះ Xie Mohai ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​ប្រភព​លោកស្នងការ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ខ្លួន​ពិតជា​បាន​ទូរ​សព្ទ័​ហៅ​ជន​រង​គ្រោះ​ឲ្យ​ទៅ​ម៉ាស្សា​នៅ​សណ្ឋាគារ ស៊ី​ទូ​ហា​យ​កាង រួច​ធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ភ្ជង់​គំរាម​ប្លន់​យក​លុយ​ចំនួន​៦០០០​ដុល្លារ​ប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕

The post មិនធម្មតា​ទេ ! ហៅ​ជន​រង​គ្រោះ​ទៅ​ម៉ាស្សា​នៅ​សណ្ឋាគារ​ឱកាសល្អ​ប្លន់​លុយ​៦០០០​ដុល្លារ appeared first on Khmer Breaking News.

Read Entire Article