មិនធម្មតា ទ្រី ដា​ណា វាយ​វីឡា​ទើប​ទិញ​ចោល ដើម្បី​ធ្វើ​សួន និង​កន្លែង​ដាក់​ឡាន​

1 month ago 15

​ភ្នំពេញ​៖ អ្នកស្រី ទ្រី ដា​ណា ដែល​អ្នក​រាល់គ្នា​បាន​ស្គាល់​តា​រយៈ​ភាពជោគជ័យ លើ​របរ​ផលិតផល​ថែរក្សា​សម្ផស្ស​និង​ជា​ម្ចាស់​ហាង​ពេ​ជ្យ​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​បង្ករ​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកលេង​បណ្តាញ​សង្គម ក្រោយពី​ចំណាយលុយ​ជាច្រើន​ទិញ​វីឡា​ជាប់​ផ្ទះ វាយកម្ទេច​ចោល​ដើម្បី​ធ្វើជា​សួន​លម្អ​ភូមិគ្រឹះ​និង​កន្លែង​ដាក់​រថយន្ត​។​

​តាមរយៈ​គណនី Tik Tok ផ្ទាល់​របស់​អ្នកស្រី ទ្រី ដា​ណា បង្ហោះ​កាលពី​ថ្ងៃ​ម្សិលមិញ បានបង្ហាញ​ពី​វីឡា​មួយ​ដ៏​ស្រស់ស្អាត ធំ​ទូលាយ រួមជាមួយ​និង​ការ​ដេ​គ័​រ​ឈើប្រណិត​ផង​នោះ កំពុង​ត្រូវបាន​វាយកម្ទេច​ចោល ដើម្បី​ធ្វើជា​សួន​លម្អ​ភូមិគ្រឹះ និង​កន្លែង​ដាក់​រថយន្ត​ធំ​ទូលាយ​។ ក្រោយពី​បង្ហោះ​ពី​សកម្មភាព​វាយកម្ទេច​វីឡា​នោះ​ក៏ត្រូវ​អ្នកលេង​បណ្តាញ​សង្គម​Tik Tok ជាច្រើន​បានបង្ហាញ​ការភ្ញាក់ផ្អើល​និង​សោកស្តាយ​ដោយ​បញ្ចេញមតិ​ថា «​គេ​មាន​វីឡា​ធំ​ស្កឹមស្កៃ គេ​វាយចោល ចំណែក​ឯង​វិញ​រកលុយ​ធ្វើ​ខ្ទម​តូច​មួយ​នៅ​មិនបាន ស្តាយ​ណាស់​លោក​អើយ​»​។

​ជាការ​ឆ្លើយតប អ្នកស្រី ទ្រី ដា​ណា បាន​បកស្រាយ​ថា «​តាមពិតទៅ​ខ្លួន​ក៏​សោកស្តាយ​ហើយក៏​មិន​ចង់វាយ​ដូចគ្នា តែដោយសារ​ភូមិគ្រឹះ​របស់ខ្លួន​ទើប​ធ្វើ​រួច ហើយ​ទើបតែ​ទិញ​បាន​វីឡា​នោះ ដូច​ច្នេះ​ក៏​សម្រេចចិត្ត​វាយចោល ដើម្បី​បាន​ទីធ្លា​ធំ​ទូលាយ​ធ្វើ​សួន និង​ដាក់​ឡាន​តែម្តង ព្រោះ​ភូមិគ្រឹះ​របស់ខ្លួន​ក៏​ធំ​គ្រប់គ្រាន់ ចំណែកឯ​រថយន្ត​រប​ស់​អ្នកស្រី​ក៏មាន​ច្រើន​ដែល​ត្រូវការ​ទីធ្លា​ផ្ទះ​ធំ​ទូលាយ​៕ ដោយ​៖ កូ​លាប ក្រហម​

Read Entire Article