ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?

2 months ago 23

ការ​ចិញ្ចឹម​បីបាច់​កូន​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដឹង​ពី​វិធី​ចិញ្ចឹម ទើប​កូន​មាន​រាង​កាយ​មាំមួន ខួរក្បាល​ឆ្លាត និង​មិន​សូវ​ឈឺ។ ខាង​ក្រោម​នេះ​គន្លឹះ​ចិញ្ចឹម​កូន​ឲ្យ​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ​ ឆ្លាត​តាំង​ពី​តូច​ទៅ ដែល​ជា​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ក្មេង ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ។

១. ផ្តល់​​អាហារ​សុខភាព

អាហារ​ដែល​ផ្តល់​​សុខភាព​ល្អ រាងកាយមាំមួន បញ្ញា​ស្មារតី​ឆ្លាត សំដៅ​លើ​អាហារ​ចម្រុះ​មុខ មាន​បន្លែ ត្រី សាច់ ស៊ុត លាយ​បញ្ចូល​គ្នា មិន​មែន​ឲ្យ​កូន​ញ៉ាំ​តែ​អាហារ​ដែល​ពួក​គេ​ចង់​ញ៉ាំ​នោះ​ទេ។ តែ​ទោះ​យ៉ាង​ណា ក្មេងៗ​មិន​សូវ​ចូល​ចិត្ត​ញ៉ាំ​បន្លែ​នោះ​ទេ ចូល​ចិត្ត​តែ​សាច់ ដូច្នេះ​ហើយ​ម៉ាក់ៗ​ត្រូវ​តែ​បញ្ចុះ​បញ្ចូល​កូន និង​ប្រាប់​ពី​អត្ថ​ប្រយោជន៍​របស់​បន្លែ​ទាំង​នោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

២. បន្ថែមសារធាតុចិញ្ចឹម Synbiotic

ក្មេង​​​ស្ថិត​ក្នុង​វ័យ​កំពុង​លូត​លាស់ ជា​ពេល​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​របប​ចំណី​អាហារ​កូន​ឲ្យ​បាន​ច្រើន ដោយ​​ហេតុ​ថា ក្មេង​ក្នុង​វ័យ​នេះ​ត្រូវ​ការ​ថាមពល​ច្រើន ដើម្បី​បំពេញ​ការ​លូតលាស់​រាង​​កាយ និង​ខួរ​ក្បាល ហើយ​ក៏​ជា​ពេល​ដែល​ក្មេង​ចេញ​ដើរ​ទៅ​លេង​នៅ​ខាង​ក្រៅ​អាច​នឹង​ឆ្លង​ពពួក​មេរោគ បាក់តេរី ឬ​របស់​កខ្វក់​មួយ​ចំនួន​ងាយ​នឹង​ឈឺ។

តើ​អាហារ​ណា​ខ្លះ​ចាំបាច់ និង​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង?   អាហារ​ចាំបាច់​របស់​ក្មេង​ក្នុង​វ័យ​ចេះ​ដើរ​នេះ មាន​ទឹក​ដោះ​ម្តាយ ម្សៅ​ទឹកដោះគោ បូករួម​ទាំង​អាហារ​បន្ថែម នោះ​ទើប​អាច​បំពេញ​ការ​លូតលាស់​បាន​ល្អ។ ក្នុង​​នោះ​លោក​វេជ្ជបណ្ឌិត​បាន​សង្កត់​ធ្ងន់​ថា តាម​ការ​សិក្សា​បែប​វេជ្ជសាស្ត្រ ពពួក Probiotics និង Prebiotics ជា​អាហារ និង​ប្រភេទ​បាក់​តេរី​ល្អ អាច​ជួយ​ទ្រទ្រង់​រាង​កាយ និង​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​ នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស។

Probiotic និង Prebiotic អាច​រក​បាន​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ដែល​ម្តាយ​អាច​យក​មក​ចម្អិន ឬ​ធ្វើ​ជា​អាហារ​ឲ្យ​កូន​ញ៉ាំ រួមមាន ខ្ទឹមបារាំង ដើមខ្ទឹម ទំពាំងបារាំង សារាយ​សមុទ្រ សណ្តែក​ខៀវ សណ្តែក​ហោឡាំតាវ សណ្តែកសៀង ផ្លែប៊ើរី ផ្លែចេក គ្រាប់ធញ្ញជាតិ​គ្រប់​ប្រភេទ និង​យ៉ាអួរ ជាដើម។ ដោយ​ឡែក អ្នកម្តាយ​ក៏​អាច​ស្វែង​រក​ទឹកដោះ​គោ​ម្សៅ​ដែល​មាន​ធាតុ​ផ្សំទី១ គឺ SYNBIOTIC ជារូបមន្តដែល​​រួម​បញ្ចូល​​គ្នា Probiotic និង Prebiotic*  *ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ និង​ទី២​ គឺ DHA** ជួយដល់ការអភិវឌ្ឍខួរក្បាល ព្រមទាំងសារធាតុសំខាន់ៗ***ជាច្រើនទៀត។

ចុចទីនេះ ដើម្បី​សាកល្បង​ដោយ​ឥត​គិត​ថ្លៃ​នូវទឹកដោះគោម្សៅជំនាន់ថ្មី ជាមួយ SYNBIOTIC។

*សម្រាប់កុមារត្រឹមអាយុ ៦ឆ្នាំ
**ជាសារធាតុគ្រឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍខួរក្បាល និងភ្នែក។ សម្រាប់កុមារត្រឹមអាយុ ៣ឆ្នាំ។
***Vitamin B1, B2, B3, B6, B12, C និង Iodine។

៣. ហាត់ប្រាណ

មិន​មែន​តែ​មនុស្ស​ធំ​ទេ​ដែល​ត្រូវ​ការ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខភាព​ល្អ រាង​កាយមាំមួន កូន​ក្មេង​ក៏​ដូចគ្នា​ដែរ។ បន្ទាប់​ពី​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​រៀនសូត្រ លេង​កម្សាន្ត ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​នាំកូន​ហាត់​ប្រាណ​ហោច​ណាស់ ៣០នាទី/ថ្ងៃ ដែល​នេះ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​រាងកាយ​កាន់​តែ​មាំទាំ ឯ​សុខភាព​ក៏​ល្អ។ បន្ថែម​ពី​លើ​នោះ ម៉ាក់​ប៉ា​គួរ​តែ​ឆ្លៀត​ពេល​នាំ​កូន​ចេញ​ទៅ​ខាង​ក្រៅ​ខ្លះៗ ដូចជា​ទៅ​លេង​សមុទ្រ ទៅ​លេង​ព្រៃ​ភ្នំ ដើម្បី​ឲ្យ​ពួក​គេ​ស្គាល់​ពី​ពិភព​ខាង​ក្រៅ ដកបទពិសោធន៍ដោយ​ផ្ទាល់ ដែល​នេះជា​របៀប​ចិញ្ចឹម​កូន​ឲ្យ​មាន​ភាព​រឹងប៉ឹង ជម្នះ​នូវ​ឧបសគ្គ​ផ្សេងៗ។

 

នាំមកជូនដោយ

The post ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? appeared first on Hello Krupet.

Read Entire Article