ម៉ែអាឃោរឃៅ ! គោយន្តពលរដ្ឋដឹកអុស មន្ត្រីការពារព្រៃឈើចាប់ដុតចោល ក្រោមលេស …(មានវីដេអូ)

5 months ago 47

រាជធានីភ្នំពេញ ៖ នៅមុនបន្តិច គណនីហ្វេសប៊ុកផេក Pheng Vannak News ដែលបង្ហោះរូបភាព គោយន្តពលរដ្ឋដឹកត្រូវការពារព្រៃឈើចាប់ដុតចោល ឆេះហ្មត់ ដោយភ្ជាប់ជាមួយសំណេរថា « ដឹកឈើអត់ចាប់មកចាប់អ្នកដឹកអុសតិចតួចទៅ ? ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅភូមិអូរចាន់ ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋម្នាក់ បានឲ្យដឹងថា គាត់ខំខ្ចីលុយធនាគារ ដើម្បីទិញគោយន្តមួយនេះ សម្រាប់រករបរចឹញ្ចឹមជីវិតប្រចំាថ្ងៃ ខំរកមិនដែលសម្រាកទេ ដើម្បីបានលុយមកបង់ធនាគារវិញ ។ តែថ្ងៃនេះ បែរជាអង្គការ និងអាជ្ញាធរ ស្ទាក់ចាប់គោយន្តរបស់គាត់ ដែលមានដឹកអុសតិចតួច ដុតចោល ដោយគ្មានចិត្តអាណិតអាសូរអ្នកក្រសោះ ។
បើប្រឹងប្រែងការពារព្រៃឈើម្លឹងៗ ម្ល៉េះព្រៃឈើមិនហិនហោចដូចសព្វថ្ងៃទេ ។ ប៉ុន្តែអស់លោកអង្គការ និងអាជ្ញាធរ អារកបានតែក្ដាមខ្យង ចំណែកតោ និងខ្លាមិនដែលហ៊ានប៉ះ» ៕





សូមប្រិយមិត្តទស្សនាវីដេអូ ដែលមន្ត្រីការពារព្រៃឈើចាប់គោយន្តដឹកអុសរបស់ពលរដ្ឋដុតចោលដូចខាងក្រោម៖

The post ម៉ែអាឃោរឃៅ ! គោយន្តពលរដ្ឋដឹកអុស មន្ត្រីការពារព្រៃឈើចាប់ដុតចោល ក្រោមលេស …(មានវីដេអូ) appeared first on Khmer Breaking News.

Read Entire Article