យុវជនម្នាក់នេះ! ត្រូវនារីជាសង្សារសរសើរមិនដាច់ពីមាត់ ព្រោះតែគេធ្វើរឿងទាំងនេះ…

5 months ago 19

ខេត្តព្រះសីហនុ ៖ នារីវ័យក្មេងម្នាក់បានខំតស៊ូសន្សំលុយតាំងពីមិនទាន់ចេះរកស៊ី រហូតបែកគំនិតរកស៊ីលក់ផលិតផលអនឡាញ សន្សំបានលុយទិញរថយន្តទំនើបជិះ តែយ៉ាងណា នាងក៏មិនភ្លេចអរគុណបុរសជាសង្សារ (គូដណ្តឹង) ដែលហ៊ានលះបង់ ដបស្រា លាភ្លើងពណ៌ ផ្សែងកញ្ឆា ដើម្បីរូបនាង។

យោងតាមគណនីហ្វេសប៊ុក «សកល ច័ន្ទលាភ» ដែលបង្ហោះសារកាលពី២២ម៉ោងមុន មានខ្លឹមសារថា « អរគុណការដូរសម្រាប់ឆ្នាំនេះ50% នៃការរកស៊ី30% លុយសន្សំពីការធ្វើការងារប៉ុន្មានឆ្នាំនេះ20% លុយសន្សំតិកតក់កាលនៅរៀន លុយទាំងនេះបានមកពី15$ ដែលសន្សំលុយការបង់គួរសាលាកាលនៅរៀន អរគុណម៉ាក់ប៉ាដែលអោយលុយកូនទៅសាលា អរគុណលោកគ្រូអ្នក អ្នកគ្រូដែលមិនយកថ្លៃបង់គួរពេញថ្លៃ។
Mony ក៏មិនភ្លេចតួប្រុសម្នាក់នេះដែរ អរគុណបងណាដែលចោលដបស្រា ភ្លើងពណ៌ ផ្សែងកញ្ឆា មកកាន់សំបកកេស ស្កុត ថង់ បញ្ជីអីវ៉ាន់ ដឹកកេស លើកអីវ៉ាន់មកក្លាយជាពូ Deliveryសម្រាប់អូនណា សង្ឃឹមថាយេីងនឹងកាន់ដៃគ្នាទៅរកបេសកម្មទីបីបន្តទៀត #ការដូរនៃជីវិតmy second mission Done 06.08.2020»។

សូមបញ្ជាក់ថា នារីខាងលើ មានឈ្មោះសកល ច័ន្ទលាភ អាយុជាង២០ឆ្នាំ។ ចំណែកបុរសជាគូដណ្តឹង មានឈ្មោះមុនី មានវ័យជាង២០ឆ្នាំដូចគ្នា រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អ្នកទាំងពីរបានភ្ជាប់ពាក្យកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ មុនពេលឈានដល់ពិធីភ្ជាប់ពាក្យ ភាគីស្រីឈ្មោះសកល ច័ន្ទលាភ ក៏បានបញ្ជាក់ពីការតស៊ូលះបង់របស់បុរសជាសង្សារថា ជ្រើសខ្ញុំជាគូ ពិបាកតិចហើយ! ព្រឹកឡើងត្រូវក្រោកពីព្រឹក មុនទៅធ្វើការ Say Good Morning! ត្រូវទិញអីឱ្យញ៉ាំគ្រប់ពេល រើសបានតាមចិត្ត មិនថាផ្លូវស្ទះ រវល់ក៏ឆ្លៀតយកឱ្យញ៉ាំ ថ្ងៃខ្លះក៏ត្រូវខ្ញុំរករឿងទាំងគាត់អត់ខុស រៀងរាល់ថ្ងៃ ក៏ Delivery អីវ៉ាន់ ទាំងភ្លៀងទាំងក្តៅ ថ្ងៃខ្លះក៏ត្រូវ Late time study Cuz Bc Delivery ថ្ងៃ Day off ក៏ត្រូវ Delivery ថ្ងៃខ្លះក៏ញ៉ាំក្នុងហាង ថ្ងៃខ្លះក៏ញ៉ាំតាមចិញ្ចើមថ្នល់ ក៏មិនសូវរើស ឆ្លៀតលក់ ឆ្លៀតរៀន ឆ្លៀត Relax ខ្លះ សួរថាហត់អត់? គាត់ថា ស្នាមញញឹមមួយនេះជាក្តីសុខហើ៕



The post យុវជនម្នាក់នេះ! ត្រូវនារីជាសង្សារសរសើរមិនដាច់ពីមាត់ ព្រោះតែគេធ្វើរឿងទាំងនេះ… appeared first on Khmer Breaking News.

Read Entire Article