យ៉ាងហោចណាស់ មានមនុស្សជាង៨០នាក់ បានស្លាប់ដោយសារតែរន្ទះបាញ់ នៅឯប្រទេសឥណ្ឌា

6 days ago 13

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ព្យុះផ្គររន្ទះបានបង្កការបំផ្លិចបំផ្លាញនៅប៊ីហារក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ដែលបានឆក់យកជីវិតមនុស្សចំនួន ៨៣ នាក់ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិជាច្រើន។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា ការស្លាប់ដោយសាររន្ទះបាញ់បានកើតឡើងនៅ ២៣ ស្រុកនៃរដ្ឋដោយ Gopalganj មានចំនួនអ្នកស្លាប់ និងរបួសច្រើនបំផុតគឺ ១៣ នាក់។

បន្ថែមពីនេះ មានមនុស្សជាង ២០ នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ រន្ទះបាញ់ក៏បានបង្កការខូតខាតដល់ផ្ទះនិងទ្រព្យសម្បត្តិរបស់អ្នកស្រុកផងដែរ៕

Bihar Rains

Patna Covid19 Lockdown Day 92_881dc0de B753 11ea Bb4b 1e210f9e7edfសូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ skymetweather

The post យ៉ាងហោចណាស់ មានមនុស្សជាង៨០នាក់ បានស្លាប់ដោយសារតែរន្ទះបាញ់ នៅឯប្រទេសឥណ្ឌា appeared first on Knongsrok.

Read Entire Article