រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Mike Pompeo បាន​ចាត់​ទុក​អ៊ីរ៉ង់​ជា​សំបុក​ថ្មី​នៃ​ក្រុម​​អាល់​កៃ​ដា​

6 days ago 2

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានចាត់ទុកថាប្រទេសអ៊ីរ៉ង់ជា“ មូលដ្ឋានគ្រឹះថ្មី” សម្រាប់​ក្រុម​អាល់កៃដាដែលការអះអាងនេះត្រូវបានអ៊ីរ៉ង់ច្រានចោលភ្លាមៗថាជាការភូតភរគ្មានភស្តុតាង។

លោក Pompeo បានបង្ហាញនៅក្នុងសុន្ទរកថាមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថាបងធំរបស់ក្រុម​អាល់កៃដាទី២បានស្លាប់នៅអ៊ីរ៉ង់កាលពីខែសីហាកន្លងទៅ។ មេក្លោងរបស់អាល់កៃដា​ម្នាក់នោះគឺជា​មេគំនិត​នៃ​ការវាយប្រហារដោយគ្រាប់បែកលើស្ថានទូតអាមេរិកនៅប្រទេសកេនយ៉ានិងតង់ហ្សានីក្នុងឆ្នាំ ១៩៩៨។ មនុស្ស​ជំនិតក្រោមបញ្ជារពីដូណាល់ ត្រាំបាននិយាយថាអ៊ីរ៉ង់បានផ្តល់សិទ្ធិសេរីភាព​ដល់មេដឹកនាំអាល់កៃដា​នៅក្នុង​​ប្រទេស​អ៊ីរ៉ង់ក៏ដូចជាកន្លែងមានសុវត្ថិភាពនិងការគាំទ្រខាងយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះពោល​គឺ​នៅពេលដែលអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក។

លោក Pompeo បាននិយាយថាអ៊ីរ៉ង់បានសម្រេចចិត្តអនុញ្ញាតឱ្យក្រុម​អាល់កៃដាបង្កើតទីស្នាក់ការ​ប្រតិបត្តិ​ការណ៍ថ្មីមួយនៅក្នុងប្រទេសនេះហើយបានហៅសាធារណរដ្ឋអ៊ីស្លាមថាជាប្រទេសឧបត្ថម្ភភេរវកម្មធំជាងគេបំផុតនៅលើពិភពលោក។ ដោយឡែករដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឆ្លើយ​តប​ទៅ Pompeo នៅក្នុងបណ្តាញសង្គមទ្វីទ័រថាការចោទប្រកាន់ នេះថាជាការភូតកុហកគ្មានមូលដ្ឋាន។រដ្ឋបាលដូណាល់ ត្រាំកំពុងប្រើថ្ងៃចុងក្រោយរបស់ខ្លួនដើម្បីបង្កើន​សម្ពាធដាក់លើអ៊ីរ៉ង​ដោយទើបតែ​ប្រកាស​ពី​ការ​ដាក់ទណ្ឌកម្មថ្មីថ្មោងកាលពីសប្តាហ៍មុនស្តីពីការដកហូតប្រាក់ចំណូលរបស់រដ្ឋាភិបាលក្រុង Tehran ដើម្បី​រាំង​ខ្ទប់ការគាំទ្រដល់ក្រុមភេរវករបរទេស។ បញ្ជាក់ថានៅឆ្នាំ ២០២០ ការទូតរវាងអាមេរិកនិងអ៊ីរ៉ង់​កាន់​តែ​ក្តៅ​គគុក​នៅពេលត្រាំបញ្ជារសម្លាប់មេទ័ព Qasem Soleimani ដោយដ្រូនពិឃាតនៅថ្ងៃទី ៣ មករា ២០២០៕

 

 

The post រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Mike Pompeo បាន​ចាត់​ទុក​អ៊ីរ៉ង់​ជា​សំបុក​ថ្មី​នៃ​ក្រុម​​អាល់​កៃ​ដា​ appeared first on Khmer Breaking News.

Read Entire Article