រូបមន្ត ដោះស្រាយ​បញ្ហា​ស្បែក ឡើង​ប្រេង​ខ្លាំង​

2 months ago 34

​ស្បែកក្បាល​ឡើង​ប្រេង​ខ្លាំង​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​អង្គែ​។ ប៉ុន្តែ​កុំ​បារម្ភ​! ខាងក្រោម​នេះ​ជា​រូបមន្ត​បែប​ធម្មជាតិ ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ស្បែកក្បាល​ឡើង​ប្រេង​បាន ៖

១. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ប្រមាណ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ១ ពែង​។ កូរ​អោយ​សព្វ​សឹម​ប្រើប្រាស់​ល្បាយ​នេះ​លាង​សម្អាត​សក់​ក្រោយពេល​កក់​ជាមួយ​សាប៊ូ​រួច​។ ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​សក់​ចេញ​ម្ដងទៀត​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​សារ​ឡើងវិញ​អោយបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​

២. តែ​ខ្មៅ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ខ្មៅ ២ ឬ ៣ កញ្ចប់​តូច​ក្នុង​ទឹក​ក្ដៅ ១ ពែង​។ រងចាំ​រហូតដល់​ទឹកតែ​ប្រែជា​ក្ដៅ​ឧណ្ហៗ សឹម​ប្រើប្រាស់​ទឹកតែ​នេះ​លាង​សម្អាត​សក់​លើកចុងក្រោយ​បន្ទាប់ពី​កក់សក់​រួច​។​

៣. ទឹកក្រូច​ឆ្មារ​ស្រស់​

​ច្របាច់​ក្រូចឆ្មារ ២ ផ្លែ​យក​ទឹក​លាយ​ជាមួយ​ទឹក​ធម្មតា ២ ពែង​និង​ទឹកឃ្មុំ ៣ ស្លាបព្រា​កាហ្វេ​។ កូរ​អោយ​សព្វ​សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​និង​សក់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុកចោល​សម្រាប់​រយៈពេល ៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ មិនគួរ​អនុវត្ត​លើសពី ២ ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ​។​

៤. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្បែកក្បាល​។ និង​រងចាំ​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី សឹម​កក់​សម្អាត​សក់​ដូច​ពេល​ធម្មតា​៕

​ប្រភព​៖ health.com.kh​

Read Entire Article