រូបមន្ត​ធម្មជាតិ​ទាំងនេះ ជួយ​ធ្វើ​ឲ្យ​រោម​ចិ​ញ្ជើ​ម​កាន់តែ​ស្រស់ស្អាត​

2 months ago 36

​ចង់ឱ្យ​រោមចិញ្ចើម​ដុះ​ក្រាស់​មិន​ពិបាក​ឡើយ​! ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​នេះ​រូបមន្ត​បែប​ធម្មជាតិ​ជួយ​ឱ្យ​រោមភ្នែក​ដុះ​ក្រាស់ ៖

១. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​បន្តិច លើ​រោមចិញ្ចើម​ដោយ​ប្រយ័ត្ន (​កុំឱ្យ​ហូរ​ចូល​ភ្នែក​) រហូតដល់​វា​ស្រូប​ចូល​អស់​ជាការ​ស្រេច​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

២. ប្រេងដូង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើ​ចុង​ម្រាមដៃ លាប​ម៉ាស្សា​ប្រេងដូង​ថ្នមៗ​លើ​រោមភ្នែក​មុនពេល​ចូល​គេង​។ ទុកចោល​សម្រាប់​រយៈពេល​មួយ​យប់ សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​នៅ​ព្រឹក​បន្ទាប់​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​

៣. ទឹកដោះគោ​ស្រស់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើ​បន្ទះ​សំឡី​ជ្រលក់​ក្នុង​ទឹកដោះគោ​ស្រស់ រួច​ផ្ដិតៗ​លើ​រោមភ្នែក​។ ទុក​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អ្នក​អាចអនុវត្ត​សារ​ឡើងវិញ​ជា​ញឹកញាប់​តាម​ដែល​ចង់បាន​។​

៤. ប្រេង​អូ​លីវ​

​ប្រើ​ចុង​ម្រាមដៃ​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​លើ​រោម​ច​ញ្ចើ​ម​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ២ ម៉ោង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​៕

​ប្រភព​៖ health.com.kh​

Read Entire Article