វាយប្រហារភេរវកម្មនៅបារាំង ប៉ូលិសឃាត់ខ្លួន៤នាក់

2 weeks ago 12

រដ្ឋធានីប៉ារីស៖ ជនសង័្សយមួយក្រុមបានយកកាំបិតដេញចាក់ប្រហារ​ទៅលើគ្រូបង្រៀន ក៏ត្រូវប៉ូលិសបារាំងឃាត់ខ្លួនចំនួន៤នាក់ ក្រោមការចោទប្រកាន់ពីបទ «វាយប្រហារភេរវកម្ម» ។ ហេតុការណ៍អំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងតំបន់ Conflans-Sainte-Honorine ស្ថិតក្នុងខេត្ត Yvelines ភាគខាងជើងទីក្រុងប៉ារីស។

ប៉ូលិសបារាំង បានឲ្យដឹងថា ជនដៃដល់បានប្រើកាំបិត វាយប្រហារទៅលើជនរងគ្រោះ នៅកណ្តាលទីក្រុង។ ជនដៃដល់ មានដើមកំណើតនៅ Chechnya អាយុ១៨ឆ្នាំ ហើយបច្ចុប្បន្នមករស់នៅក្នុងប្រទេសបារំាង។ រីឯជនរងគ្រោះជាគ្រូបង្រៀន។ ប៉ូលិសបានចោទប្រកាន់ជនសង័្សយថា មានចេតនាជាសកម្មភាពភេរវកម្ម។

សូមជម្រាបថា នៅក្នុងបារាំងតែងមានការវាយប្រហារ ដោយកាំបិត កើនឡើងជាបន្តបន្ទាប់។ ជួនកាលមានការវាយប្រហារ នៅមុខការិយាល័យកាសែតត្លុករបស់បារាំងផងដែរ ទើបធ្វើឲ្យកម្លាំងសន្តិសុខបារាំងត្រូវបង្កើនការយាមល្បាតទប់ស្កាត់ ដើម្បីទប់ស្កាត់នូវអំពើហិង្សារបស់ជនដៃដល់៕

The post វាយប្រហារភេរវកម្មនៅបារាំង ប៉ូលិសឃាត់ខ្លួន៤នាក់ appeared first on Khmer Breaking News.

Read Entire Article