វិធីសាស្ត្រ ជួយ​ការពារ​កុំ​ឲ្យ​មាន​ស្នាម​ជ្រីវ​ជ្រួយ លើ​ផ្ទៃមុខ ទាំង​វ័យក្មេង​

1 month ago 19

​ស្នាម​ជ្រួញ​តែងតែ​កើត​មាននៅ​គ្រប់កន្លែង​លើ​មុខ ប៉ុន្តែ​កន្លែង​ដែល​កើតឡើង​ច្រើនជាងគេ​គឺ​នៅ​ចុង​ភ្នែក ថ្ងាស និង​គែម​មាត់ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច ទើប​អាច​ការពារ​មិន​ឲ្យ​វា​កើតមាន​យ៉ាង​លឿន​នោះ​?

— អ្នក​មិនត្រូវ​មើល​រឿង​ភាគ មើលសៀវភៅ និង​លេង​Facebook​ច្រើន​នៅពេល​យប់​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ភ្នែក​អ្នក​នឿយហត់ ជាហេតុ​ដែល​ងាយ​ធ្វើ​ឲ្យ​ភ្នែក​អ្នកមាន​ស្នាម​ជ្រួញ មាន​រង្វង់​ភ្នែក​ខ្មៅ និង​មាន​ស្នាម​ដក់​ក្រោយ​ភ្នែក​ខ្លាំងណាស់ ដូចនេះ​អ្នក​ត្រូវតែ​ម៉ាស្សា​ភ្នែក​អ្នក​ឲ្យ​បាន​ច្រើន នៅពេលដែល​អ្នកមាន​អារម្មណ៍​ថា​ហត់​។​

— នៅត្រង់​កន្លែង​មាត់​របស់​អ្នក អ្នក​ត្រូវតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឲ្យ​បាន​សព្វ ព្រោះ​បើ​វា​ត្រូវ​កម្តៅថ្ងៃ​ច្រើន វា​នឹង​ងាយ​មាន​ស្នាម​ជ្រួញ​ខ្លាំងណាស់​។​

— នៅលើ​ថ្ងាស​របស់​អ្នក អ្នក​ត្រូវតែ​លាប​ផលិតផល​ការពារ​ស្បែក​ជា​រៀងរាល់​យប់ ព្រោះ​វា​ជា​កន្លែង​ដែល​ងាយ​មាន​ផ្នត់​ដូចគ្នា ដូចនេះ​បើ​អ្នក​ភ្លេច​ថែរក្សា​វា​ឲ្យ​បានល្អ នោះ​មុខ​អ្នកនឹង​អាក្រក់​មើល​ជា​មិនខានឡើយ​។​

— ចំណុច​ដែល​សំខាន់​ជាងគេ ក្នុងការ​ថែរក្សា​ស្នាម​ជ្រួញ​នោះ គឺ​អ្នក​ត្រូវតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ នៅមុន​ពេលដែល​អ្នកចេញ​ក្រៅ​ត្រូវ​ពន្លឺ​ថ្ងៃ​ដ៏​ខ្លាំង​នោះ ព្រោះ​បើ​អ្នក​មិន​ការពារ វា​អាច​បំផ្លាញ​ស្បែក​អ្នក​យ៉ាង​ងាយ​។​

— អ្នក​មិនត្រូវ​គេង​ចំហៀង​ច្រើន​នោះទេ ត្រូវតែ​គេង​ឲ្យ​ត្រង់ ព្រោះ​ការ​គេង​ចំហៀង​ក៏​អាចធ្វើ​ឲ្យ​អ្នកមាន​ស្នាម​ជ្រួញ​ដែរ ជាងនេះទៅទៀត អ្នក​ត្រូវតែ​រើស​ខ្នើយ​ដែល​ទន់​មក​គេង នោះ​វា​ក៏​អាច​ការពារ​អ្នក​មិន​ឲ្យ​មាន​ស្នាម​ជ្រួញ​ដូចគ្នា​។​

— អ្នក​ត្រូវតែ​គេង​ឲ្យ​គ្រប់ មានន័យថា​គេង​ឲ្យ​បាន​៧​ទៅ​៩​ម៉ោង​ក្នុង​មួយថ្ងៃ ព្រោះ​បើ​អ្នក​គេង​មិន​គ្រប់ នោះ​យូរ​ទៅមុខ​អ្នក​នឹងមាន​ស្នាម​ជ្រួញ​ដោយ​មិនដឹង​ខ្លួន​៕

​អត្ថបទ​៖ health.com.kh

Read Entire Article