សន្ទស្សន៍ផ្សារហ៊ុនកាលពីមិ្សល មិញធ្លាក់ចុះតែតម្លៃហ៊ុនខ្លះបានឡើង

1 month ago 16

ទំហំភាគហ៊ុនPPSP ក្នុងថ្ងៃនេះ បានបន្តកើនជាង៩%ទៀត ដែលធ្វើឱ្យថ្លៃភាគហ៊ុនមួយនេះឡើងដល់ដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃគឺ ១,៤៨០រៀល ជាមួយនឹងទំហំជួញដូរសរុបប្រមាណ១៦៤លានរៀល។ ភាគហ៊ុនPEPC GTI និងPAS ក៏បានកើនឡើង៤០រៀល ១៥០រៀល និង២០០រៀល រៀងគ្នា ដល់២,៩៤០រៀល ៣,៥៥០រៀល និង១៤,០០០រៀល។

ផ្ទុយមកវិញ ភាគហ៊ុនPPAP និងABC បានធ្លាក់ចុះ៦០រៀល និង៨០រៀល មកត្រឹម១១,៦៤០រៀល​និង១៦,៧២០រៀល។ ភាគហ៊ុនPWSA បានរក្សាថ្លៃថេរដដែលត្រឹម៦,១៨០រៀល។

 សន្ទស្សន៍ផ្សារហ៊ុនកម្ពុជា នាថ្ងៃ១៨មករា បានធ្លាក់ចុះបន្តិចមកត្រឹម៦៣៨,៩១ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៤៥៣,៦ លានរៀល។ ទំហំជួញដូរភាគហ៊ុនសរុប កាលពីចុងសប្តាហ៍មុន មានចំនួន ១៣៤,១៨ លានរៀល។

ផ្សារហ៊ុនជាការវិនិយោគថ្មីមួយនៅកម្ពុជា ពលរដ្ឋខ្មែរត្រូវគេដឹងថាមិនទាន់យល់ដឹងនិងចូលរួមលេងហ៊ុនឲ្យបានច្រើននោះទេ។ មន្រ្តីនៅផ្សារហ៊ុន តែងតែលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមលេងហ៊ុននេះ ដោយសារសំអាងថាជាឱកាសល្អ អាចទទួលបានផលចំណេញ នៅក្នុងរយៈ២ឬ៣ឆ្នាំទៅមុខ អាចចំណេញប្រមាណ២០%ឡើងទៅ។ ផ្សារហ៊ុននៅកម្ពុជាដែលបើកដំបូងៗនេះ ពលរដ្ឋអាចទិញហ៊ុនតាមលទ្ធភាព មិនមានការកំណត់ដូចផ្សារហ៊ុនបរទេសឡើយ៕

Read Entire Article