សប្បុរសជន ចាប់អារម្មណ៍ និងរីករាយ ចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមTYDA

5 months ago 45

ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជន រួមមានលោកឧកញ៉ា ឌី បញ្ញា លោកឧកញ៉ា លឹម ប៊ុនសេង លោកឧកញ៉ា ស៊ុន ប៊ុនហេង។

លោក សេង ឡូត លោក នេត្រ ចំណាប់ ដែលបានចូលរួមសកម្មភាព មនុស្សធម៌ជាមួយសមាគម TYDA តាមរយៈការឧបត្ថម្ភសម្ភារៈ និងថវិកាដើម្បីផ្តល់លទ្ធភាព ឱ្យសមាគមធ្វើសកម្មភាពមនុស្សធម៌ ផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងបេសកកម្មមនុស្សធម៌ របស់សមាគមនៅទូទាំងប្រទេស។

លោកឧកញ៉ា ឌី បញ្ញា តំណាងសប្បុរសជន បានបង្ហាញសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាគមដែលបានផ្ដល់ឱកាស ឲ្យលោកនិងសប្បុរសជន បានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយ សមាគមTYDA បង្កើនលទ្ធភាពជួយ ព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្ភារៈបរិក្ខាពេទ្យ និងថវិកាមួយចំនួន រួមមាន ៖ Gel លាងដៃ ចំនួន ១៤០ ដប អាកុលចំនួន ១២០ដប និង ២០ កាន ម៉ាស់ចំនួន ២៥០ ប្រអប់ អង្ករចំនួន ៥.០០០ គីឡូក្រាម ថវិកាចំនួន ២០.០០០.០០០ រៀល ត្រូវបានធ្វើពិធីប្រគល់ ទទួលក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសប្បុរសជន នៅទីស្នាក់ការកណ្ដាលសមាគម នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ៕

Read Entire Article