សមត្ថកិច្ចបញ្ជូនជនត្រូវចោទម្នាក់! ពាក់ព័ន្ធករណីហិង្សាដោយចេតនា ទៅ…

1 week ago 12

ខេត្តប៉ៃលិន៖ តាមដីការបង្គាប់របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន សមត្ថកិច្ចបញ្ជូនខ្លួនជនត្រូវចោទម្នាក់ទៅដាក់ពន្ធនាគារពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង ១៧និង០០នាទី ថ្ងៃសុក្រ ០៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ជនត្រូវចោទឈ្មោះ ខន គឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ ជននេះពាក់ព័ន្ធក្នុងករណី ហិង្សាដោយចេតនាដែលប្រព្រឹត្តនៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ៕


The post សមត្ថកិច្ចបញ្ជូនជនត្រូវចោទម្នាក់! ពាក់ព័ន្ធករណីហិង្សាដោយចេតនា ទៅ… appeared first on Khmer Breaking News.

Read Entire Article