សម្ដេចតេជោ ៖ ក្នុងដំណាក់កាលកូវីដ-១៩ លែងដឹងថ្ងៃណាជាថ្ងៃធ្វើការ ថ្ងៃណាជាថ្ងៃឈប់សម្រាក

1 week ago 3

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះថា «ដំណាក់កាលកូវីដ-១៩ លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ឬថ្ងៃណាជាថ្ងៃ ឈប់សម្រាកទៀតហើយ។ មុនកូវីដ-១៩ កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់»។

សម្ដេចតេជោ រៀបរាប់ថា ពេលកូវីដ-១៩មកដល់ការងារភាគច្រើន ធ្វើនៅផ្ទះដោយពិនិត្យសម្រេច និងចុះហត្ថលេខា លើឯកសារក្នុងរង្វង់ពី២០ ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។ ក្រៅពីឯកសារគឺមើល របាយការណ៍ពីរាជធានី-ខេត្ត ទាំង២៥ ការសុំយោបល់ ឬពិគ្រោះយោបល់ជាមួយ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រី តាមប្រពន្ធ័ whatsapp.telegam.line និងប្រពន្ធ័ផ្សេងទៀត ដែលនេះជាផ្នែកមួយ នៃការប្រយុទ្ធជាមួយកូវីដផងដែរ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាព្រឹកថ្ងៃទី១ សីហា នេះ សម្ដេចហាត់ប្រាណ ដោយវាយកូនគោល នៅក្បែរផ្ទះទៀតហើយ។ ចាប់ពីពេលនេះទៅ សម្ដេចលែងចេញទៅវាយ នៅតារាងខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅ បើកការប្រកួតពានរង្វាន់ធំៗ ដែលប្រកួតក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា «ភរិយាខ្ញុំ កូនៗខ្ញុំ និងអង្គរក្សរីករាយជាមួយ ព័ត៌មាននេះ ព្រោះពួកគេបារម្មណ៍ពីសន្តិសុខ ពិសេសការឆ្លងកូវីដ-១៩ មកលើរូបខ្ញុំតែម្តង»៕

ដោយ ៖ អេង ប៊ូឆេង

Read Entire Article