សម្ដេច​ ហ៊ុន សែន សម្រេចធ្វើបែបនេះភ្លាម ក្នុងគោលបំណងដើម្បីចៀសឆ្ងាយពីកូវីដ-១៩

1 week ago 11

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារថា៖«ដំណាក់កាលកូវីត១៩លេងដឹងថាថ្ងៃណាជាថ្ងៃធ្វើការឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ។

មុនកូវីត១៩កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់។ពេលកូវីត១៩មកដល់ការងារភាគច្រើនធ្វើនៅផ្ទះដោយពិនិត្យសម្រេចនិងចុះ
ហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។ក្រៅពីឯកសារគឺមើលរបាយការណ៏ពីរាជធានីខេត្តទាំង២៥ ការសុំយោបល់ឬពិគ្រោះយោបល់ជាមួយ
ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រីតាមប្រពន្ធ័whatsapp.telegam.line
និងប្រពន្ធ័ផ្សេងទៀតដែលនេះជាផ្នែកមួយនៃការប្រយុទ្ធជាមួយកូវីតផងដែរ។

ថ្ងៃនេះហាត់ប្រាណដោយវាយកូនគោលនៅក្បែរផ្ទះទៀតហើយ។ ចាប់ពីពេលនេះទៅខ្ញុំលេងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយលើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗដែលប្រកួតក្នុងប្រទេសយើង។ភរិយាខ្ញុំ កូនៗខ្ញុំនិងអង្គរក្សរីករាយជាមួយព័ត៌មាននេះព្រោះពួកគេបារម្មណ៏ពីសន្តិសុខពិសេសការឆ្លងកូវីត១៩មកលើ
រូបខ្ញុំតែម្តង ៕

The post សម្ដេច​ ហ៊ុន សែន សម្រេចធ្វើបែបនេះភ្លាម ក្នុងគោលបំណងដើម្បីចៀសឆ្ងាយពីកូវីដ-១៩ appeared first on Khmer Breaking News.

Read Entire Article