សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប អនុញ្ញាតទទួលពាក្យចូលរៀន រយៈពេលមួយសប្តាហ៍ទៀត

1 month ago 16

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប អនុញ្ញាតទទួលពាក្យចូលរៀន រយៈពេលមួយសប្តាហ៍ទៀត ដើម្បីជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។

ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ៣០០ ដុល្លារ, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមន្រ្តីរាជការ បញ្ចុះតម្លៃជូន 5០% (សម្រាប់ ២០០កន្លែងតែប៉ុណ្ណោះ) ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-បច្ចេកវិទ្យាព័ត៌មាន, ២-វិទ្យាសាស្រ្តអប់រំ, ៣-បង្រៀនភាសាអង់គ្លេស, ៤-គ្រប់គ្រងណិជ្ជកម្ម, ៥-នីតិសាស្រ្ត, ៦-រដ្ឋបាលសាធារណៈ, ៧-ទំនាក់ទំនងអន្តរជាតិ, ៨-វិទ្យាសាស្រ្តនយោបាយ, ៩-គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ១០-ម៉ាឃីទីង និង ១១-ធនាគារនិងហិរញ្ញវត្ថុ។
ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-នីតិសាស្រ្ត, ២-វិទ្យាសាស្រ្តអប់រំ, ៣-សេដ្ឋកិច្ចកសិកម្ម, ៤-វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៥-គ្រប់គ្រងពាណិជ្ជកម្ម, ៦-រដ្ឋបាលសាធារណៈ ៧-ទំនាក់ទំនងអន្តរជាតិ និង៨-វិទ្យាសាស្រ្តនយោបាយ ។

សូមគូសបញ្ជាក់ថា ក្នុងបរិការណ៍ជំងឺកូវីដ១៩ និងក្នុងបរិបទ នៃសង្គមពុទ្ធិក្នុងសម័យកាល ឧស្សាហកម្មទី៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុងបណ្តុះបណ្តាល និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត តាមបែបឌីជីថល (Digital) ដោយប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិក (E-Learning) ផ្ទាល់ខ្លួន ប្រកបដោយគុណភាពខ្ពស់ ។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀន ឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់ ។
ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩ ៕

Read Entire Article