សេចក្ដីក្រើនរំឭកជាថ្មី អំពីកិច្ចការពារ​ និងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅកម្ពុជា

1 week ago 7

នារសៀលថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២០​ នេះ ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វេីការក្រេីនរំលឹក​អំពាវនាវសារជាថ្មីម្តងទៀត​ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩​ ឲ្យបានខ្ជ្ជាប់ខ្ជួន​ ដេីម្បីកុំឲ្យកេីតមានជំងឺកូវីដ-១៩​ ដែលអាចឈានដល់ការស្លាប់បាត់បង់ជីវិតផងដែរ។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក​ នៅថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២០​ បានបង្ហាញថាមានករណីជំងឺកូវីដ-១៩​ កេីនដល់ជិត១០លាននាក់​ និងមានអ្នកស្លាប់កេីនដល់ជិតកន្លះលាននាក់ហេីយ។ ចំនួនអ្នកស្លាប់នេះ​ គឺភាគច្រេីនបណ្តាលមកពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកលេីផ្លូវសរីរាង្គផ្លូវដង្ហេីមរបស់អ្នកជំងឺ​ដោយវីរុសកូវីដ-១៩ ដែលធ្វេីឲ្យអ្នកជំងឺមានស្ថានភាពពិបាកដកដង្ហេីម​ ត្រដរខ្យល់​ ប្រវេសប្រវាសរកការជួយផ្តល់ខ្យល់ដកដង្ហេីម​ និងឈានទៅរកការមិនមានលទ្ធភាពដកដង្ហេីមខ្លួនឯង​ ហេីយដាច់ដង្ហេីម​ និងដាច់ខ្យល់ស្លាប់តែម្តង។ បេីមានស្ថានភាពអាក្រក់បែបនេះ​ (មានរូបភាពបង្ហាញជាឧទាហរណ៍ភ្ជាប់ជូនមកជាមួយស្រាប់)​ គឺគ្រូពេទ្យមានការលំបាកក្នុងការជួយសង្រ្គោះ​ ហេីយភាគច្រេីនលេីសលុប​ គឺមិនអាចជួយសង្គ្រោះបានឡេីយ។

ដូច្នេះ​ មានតែកិច្ចការពារកុំឲ្យឆ្លងវីរុសកូវីដ-១៩​ នេះទេ​ ដែលអាចជួយបុគ្គលម្នាក់ៗ​ ឲ្យបានរួចចាកផុតពីសភាពវ៉ៃលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩​ លេីសរីរាង្គផ្លូវដង្ហេីម​ ឈានដល់ការបាត់បង់ជីវិតនេះបាន។ ត្រូវនាំគ្នាបន្តអនុវត្តន៍វិធានការការពារដែលបានដាក់ចេញ​ ជាពិសេសចៀសវាងកន្លែងប្រមូលផ្តុំគ្នាច្រេីន​ នៅក្នុងកន្លែងបិទជិត​ ដោយប្រេីប្រាស់ម៉ាស៊ីនត្រជាក់ច្រេីន​ ហេីយគ្មានខ្យល់ចេញចូល​ ត្រូវពាក់ម៉ាស់ក្នុងករណីចាំបាច់​ អនាម័យដៃស្អាតជានិច្ច​ និងរក្សាគម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គលលេីសពីមួយម៉ែត្រកន្លះឡេីង​ គឺជាការចាំបាច់ដែលត្រូវតែនាំគ្នាអនុវត្តន៌នៅក្នុងដំណាក់កាលទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩​ នេះ។

អត្ថបទដោយលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា

Screen Shot 2020 06 25 At 8.42.21 PM

105455614_3117099338329151_7325409280936484027_n

105973283_3117099354995816_437168644799641701_n

106098704_3117099424995809_8246768026321128807_n

The post សេចក្ដីក្រើនរំឭកជាថ្មី អំពីកិច្ចការពារ​ និងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅកម្ពុជា appeared first on Knongsrok.

Read Entire Article