ហ៊ានទិញហូបទៀតអត់ ! រកឃើញប្រហិតគ្មានអនាម័យ រាប់សិបតោន នៅសង្កាត់ចោមចៅ៣ …

5 months ago 27

រាជធានីភ្នំពេញ៖ ទីតាំងសិប្បកម្មផលិតប្រហិតអត់ច្បាប់ និងគ្មានអនាម័យ ១កន្លែង ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចជំនាញ គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះបង្រ្កាប កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយរកឃើញប្រហិតមិនត្រឹមត្រូវតាមស្តង់ដារ អនាម័យ រាប់សិបតោន។

ម្ចាស់ទីតាំងសិប្បកម្មផលិតប្រហិតអត់ច្បាប់ខាងលើ មានឈ្មោះ ព្រៃ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅក្នុងមូលដ្ឋានខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក តាន់ គុណតារា អនុប្រធានខេលាធិការដ្ឋាន គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចជំនាញ រកឃើញប្រហិតសាច់ជ្រូក ចំនួន១៥ធុង ស្មើ៤៥០០គីឡូក្រាម , ប្រហិតសាច់គោ ចំនួន១៦ធុង ស្មើ៤៨០០គីឡូក្រាម ,ប្រហិតសាច់ចម្រុះ២០០ថង់ ស្មើនឹង១០០០គីឡូក្រាម , ស្លាបមាន់ ចំនួន១៩កេស ស្មើនឹង២៨០គីឡូក្រាម , កោះមាន់៥កេស ស្មើនឹង៦០គីឡូក្រាម , សាច់ក្របី ចំនួន១៤កេស ស្មើនឹង៦០គីឡូក្រាម , ត្រកៀបក្តាម ចំនួន១៨កេស ស្មើនឹង១៨០គីឡូក្រាម , សាច់បង្គា៤០កេស ស្មើនឹង៤០០គីឡូក្រាម , និងវត្ថុធាតុដើមសម្រាប់ផ្សំ ផលិត សរុបរួមជាង៧តោន ។

ប្រភពបន្តថា ក្រៅពីរកឃើញសាច់ប្រហិត និងវត្ថុធាតុដើមខាងលើ សមត្ថកិច្ចរកឃើញថា សិប្បកម្មនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម , ទីតាំងផលិតខុសពីលិខិតបញ្ជាក់ , សង្វាក់ផលិតកម្ម ពុំទាន់មានអនាម័យត្រឹមត្រូវ , វិញ្ញាបនប័ត្របញ្ជាក់ពីគុណភាព ហួសសុពលភាព , ផលិតផលប្រហិតដែលកំពុងផលិត ខុសពីផលិតផលដែលបានស្នើសុំ ចុះបញ្ជីផលិតផល (ចបផ) , ផលិតផល៨ប្រភេទខាងលើ ពុំមានបិទ(ចបផ)លើសំបកវេចខ្ចប់នៅឡើយទេ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីពិនិត្យរួចរាល់ សិប្បកម្មផលិតប្រហិតនេះ ត្រូវសមត្ថកិច្ច សម្រេចបិទផ្អាកដំណើរការជាបណ្តោះអាសន្ន និងហៅម្ចាស់ទីតាំងទៅសាកសួរនៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

The post ហ៊ានទិញហូបទៀតអត់ ! រកឃើញប្រហិតគ្មានអនាម័យ រាប់សិបតោន នៅសង្កាត់ចោមចៅ៣ … appeared first on Khmer Breaking News.

Read Entire Article