អតីត​កីឡាករ លី​វើ​ភូ​ល ដេ​ន​នី មើ​ហ្វី បាន​ជំរុញ​ឲ្យ ហ្កា​រេ​ត ប៊ែ​ល ចាក​ចេញពី រៀល​ម៉ា​ឌ្រី​ដ​

1 month ago 15

​មើ​ហ្វី ចង់ឃើញ ប៊ែ​ល បង្ហាញខ្លួន​ក្នុងការ​ប្រកួត ឆេ​ម​ពាន​លី​គទល់នឹង​មែន​ស៊ី​ធី នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។ គាត់​បាន​ទទូច​ចង់​ឲ្យ ប៊ែ​ល លេង​ក្នុង​ទម្រង់​ខ្សែប្រយុទ្ធ​៣​រួមជាមួយ ការី​ម ប៊ែ​ន​ហ្សេ​ម៉ា និង អេ​ឌី​ន ហា​ហ្សា​ត បន្ទាប់ពី​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ រៀល លេង​ចាញ់ ស៊ី​ធី ក្នុងផ្ទះ​ខ្លួនឯង ១​ទល់នឹង​២ ប៉ុន្តែ មើ​ហ្វី ទទួលស្គាល់ថា វា​នឹងមិន​អាចទៅរួច​ទេ​សម្រាប់ ប៊ែ​ល ដើម្បី​បង្ហាញខ្លួន​នោះ ដោយសារតែ អ្នកចាត់ការ​សញ្ជាតិ​បារាំង ហ្ស៊ី​នឺ​ឌី​ន ហ្ស៊ី​ដាន់ មិន​ខ្វល់ខ្វាយ​ទៅលើ​រឿង ប៊ែ​ល​ឡើយ​។​

​ហ្កា​រេ​ត ប៊ែ​ល ជាទូទៅ​ត្រូវបាន​លោក ហ្ស៊ី​ដាន់ ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង​ស្ទើរ​ពេញ​មួយ​រដូវ​កាល ឆ្នាំ​២០១៩-២០ ទង្វើ​នេះហើយ​ទើប​ធ្វើ​ឲ្យ​អ្នកវិភាគ​បាល់ទាត់​ល្បីៗ ក៏ដូចជា​សារព័ត៌មាន​ធំៗ យល់ឃើញថា រៀល​ម៉ា​ឌ្រី​ដ ចង់​បង្ខំ​ឲ្យ ប៊ែ​ល ចាកចេញ ដោយសារ​គាត់​ស៊ីថ្លៃ​ពលកម្ម ៦៥​ម៉ឺន​ផោន​ក្នុង​១​សប្តាហ៍​។​

​គួរបញ្ជាក់​ផងដែរ​ថា ប៊ែ​ល កើត​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​១៩៨៩ កម្ពស់​១​ម៉ែត្រ​៨៥ ពាក់​ស្លាក​លេខ​១១ បច្ចុប្បន្ន​វ័យ​៣១​ឆ្នាំ ជា​អតីត​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន ក្នុងការ​ថ្លៃ​ផ្ទេរ​កាលពី​ឆ្នាំ​២០១៣ គ្រានោះ​គាត់​ផ្ទេរ ស្ពើ ទៅ រៀល ក្នុងតម្លៃ​ខ្លួន ៨៥ លាន​ផោន ស្មើ​ប្រមាណ​៩១​លាន​យូរ៉ូ ដោយ​បង្ហាញខ្លួន​សម្រាប់ ក្លឹប រៀល​ម៉ា​ឌ្រី​ដ ១៧១​ប្រកួត​ស៊ុត​ចូល​៨០​គ្រាប់ គិត​គ្រប់​កម្មវិធី​ទាំងអស់​៕ ដោយ​៖ វិច្ឆិកា​

Read Entire Article