អត្ត​ព​លិ​ក​នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​មុន​កីឡា​អូ​ឡាំ​ពិ​ក​ចូល​មក​ដល់

1 month ago 21

អន្តរជាតិ ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ហៅ​កាត់​ថា «IOC» បាន​និយាយ​ថា ខ្លួន​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​១៩​ដល់​អត្ត​ព​លិ​ក​ដែល​ចូលរួមទាំងអស់ មុន​ពេល​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ចូល​មក​ដល់​។

បច្ចុប្បន្ន IOC ​កំពុងធ្វើការ​រួម​គ្នា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ជួយ​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​អត្ត​ព​លិ​ក​ជាង ១១,០០០​នាក់​នៅ​ក្នុង​ប្រទេស ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​នេះ​។

ប្រធាន IOC លោក Thomas Bach និងនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga

ដោយឡែក​ជប៉ុន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ បាន​លើក​ឡើង​កាលពី​ស​ប្តា​ហ៍​មុន​ថា ពួក​គេ​គ្រោង​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ដល់​ប្រជាជន​ទាំងអស់​ចំនួន ១២៧​លាន​នាក់​នៅ​មុន​ពេល​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ចូល​មក​ដល់​។ ហើយ​ជប៉ុន​ចង់​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​នៅ​ខែ​ក្រោយ​តែ​ម្តង​។

សូម​ជម្រាប​ជូន​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ដែល​ត្រូវ​ពន្យារពេល​កាលពី​ឆ្នាំ​មុន នឹង​ត្រូវធ្វើ​ពិធី​បើក​នា​ថ្ងៃ​ទី ២៣ កក្កដា និង​ពិធី​បិទ​នា​ថ្ងៃ​ទី ៨ សីហា ឆ្នាំ ២០២១ តាម​កាលបរិច្ឆេទ​ថ្មី​៕ (​ដកស្រង់​ចេញពី New York Post)

Read Entire Article