អត្ថប្រយោជន៍ក្រូចសើចដែលអ្នកមិនធ្លាប់ដឹង!!

1 week ago 2

ក្រូចសើចមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព និងសម្រស់ដោយសារក្រូចសើចមានសារធាតុសំខាន់ៗ ដ៏មានប្រយោជន៍ជាច្រើន។ មានប្រទេសជាច្រើនបានបង្កើតផលិតផលចេញពីក្រូចសើច មានតាំងពីប្រេងលាបស្បែក ថ្នាំបណ្តុះសក់ សាប៊ូកក់សក់ ភេសជ្ជៈបំប៉នកម្លាំង , ដំណាប់ ..។ល។ ក្រូចសើចអាចបង្កើនប្រព័ន្ធការពារខ្លួនឲ្យរឹងមាំ ប្រឆាំងជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល , បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ( សំបកផ្លែក្រូចសើច ហាន់១ស្លាបព្រាបាយ ឆុងទឹកពិសារជាប្រចាំ )។

– ក្អកស្លេស(យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង) លាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ
– ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីកបានដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )។

១/ រូបមន្តបំបាត់អង្គែ
ក្រូចសើច១ ផ្លែ យកទៅដុតរួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹក ចេញ។
២/រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ
-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក &ប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នាយកមកញីសាច់ក្បាល និងសក់ អប់ទុក១៥នាទី រួចលាងចេញ ធ្វើដូច្នេះ១អាទិត្យ នឹងចាប់ផ្តើមបានផល។

៣/រូបមន្តភេសជ្ជៈ
ក្រូចសើច លាងសំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម ( Cholesterol)
-ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹក ពេលងើបពីគេង។

៤/ រូបមន្តភេសជ្ជៈ ៖ ក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល
-ផ្លែក្រូចសើច ៤-៥ ផ្លែជិតសំបក ច្របាច់យកទឹក
-អំបិល ១ចឹប
-ទឹកឃ្មុំ ( តាមចំណូលផ្អែមតិច ឬច្រើន )
-ទឹកកក យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាស៊ីនក្រឡុកឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច៕

The post អត្ថប្រយោជន៍ក្រូចសើចដែលអ្នកមិនធ្លាប់ដឹង!! appeared first on Khmer Breaking News.

Read Entire Article