អបអរសាទរ! «អធិការគ្រឿន» ល្បីឈ្មោះខាងបង្កការអុកឡុក ចូលដេកគុកហើយ

1 week ago 17

ខេត្តកំពង់ស្ពឺ៖ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកអ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ជនសង្ស័យជាម្ចាស់ហ្វេសប៊ុកល្បីល្បាញខាងបង្កការអុកឡុកតាមពិធីបុណ្យទាន ដែលមានរហស្សនាមថា «អធិការគ្រឿន» និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ។

ជនសង្ស័យឈ្មោះ ក្រេម គ្រឿន អាយុ១៩ឆ្នាំ មានរហស្សនាមថា «អធិការ គ្រឿន» និងឈ្មោះ រ៉ុន ជីវ៉ា អាយុ១៩ឆ្នាំ ។​ ជនសង្ស័យទាំង២នាក់ជាប់ចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ ជនត្រូវចោទទាំង២នាក់ប្រព្រឹត្តបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចនឹងគេចខ្លួនចេញពីលំនៅឋាន ឬអាចចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ តុលាការត្រូវតែចេញដីកាចាប់ខ្លួនជនត្រូវចោទទាំង២នាក់ ដាក់ពន្ធនាគារ ៕




The post អបអរសាទរ! «អធិការគ្រឿន» ល្បីឈ្មោះខាងបង្កការអុកឡុក ចូលដេកគុកហើយ appeared first on Khmer Breaking News.

Read Entire Article