អាសូរ ក្រមុំរូបស្អាត ! មិនគួរអភ័ព្វអាយុខ្លីបែបនេះសោះ …

1 month ago 21

ខេត្តកំពង់ឆ្នាំង ៖ យុវតីស្រស់សោភាម្នាក់ ខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរមិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែមានរថយន្តធុនធំ១គ្រឿង មកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់នៅកន្លែងមួយរំពេចយ៉ាងអាណោចអាធ័ម ។

ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ បានកាលពីវេលាម៉ោង២៣ និង១៥នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាក្រុង ចន្លោះបង្គោលគីឡូម៉ែត្រ(៨៧-៨៨) ស្ថិតក្នុង ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ។

សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះនួន ស្រីហៀង អាយុ២០ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាហ៊្សូមមើរ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1G – 8751 ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-7181 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ មួយរំពេច។ រីឯអ្នកបើកបរ បានទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ ប្រគល់សពនារីរងគ្រោះជូនក្រុមគ្រួសារដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសង្វេគជាពន់ពេក ។ ដោយឡែក យានយន្តពាក់ព័ន្ធ សមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

The post អាសូរ ក្រមុំរូបស្អាត ! មិនគួរអភ័ព្វអាយុខ្លីបែបនេះសោះ … appeared first on Khmer Breaking News.

Read Entire Article