ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង ជាជំងឺដែលមានទំនាក់ទំនងគ្នា ដែលមានន័យថា បើកើតជំងឺទឹកនោមផ្អែម នឹងអាចមានហានិភ័យទាក់ទងនឹងជំងឺបេះដូងផងដែរ។ យ៉ាងណាមិញ សកម្មភាពប្រចាំថ្ងៃ រាប់ទាំងការធ្វើលំហាត់ប្រាណ ជាពិសេសរបបអាហារល្អសម្រាប់សុខភាព ជាគន្លឹះសំខាន់មួយដែលអាចចូលរួមចំណែកកាត់បន្ថយហានិភ័យជំងឺបេះដូងលើអ្នកជំងឺទឹកនោមផ្អែម។ អាហារទាំងនោះមានដូចជា៖
ពពួកសណ្តែកកួរ
ប្រភេទសណ្តែកកួរ មានជាតិកាកសរសៃ (Fiber)ច្រើន ដែលជាប្រភពជីវជាតិល្អសម្រាប់បេះដូង ពិសេសជួយតុល្យភាពកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ បន្ថែមពីនោះ សណ្ដែកប្រភេទនេះក៏ផ្តល់រសជាតិឆ្ងាញ់ច្រើនបែប នៅក្នុងមុខម្ហូបផងដែរ។
ផ្លែឈើស្រស់
ផ្លែឈើស្រស់ៗ ជំនួសឱ្យពពួកផ្លែឈើវេចខ្ចប់ក្នុងកំប៉ុង ឬកញ្ចប់ ជាជម្រើសល្អ ដែលអាចចៀសពីហានិភ័យជំងឺខាងលើផងដែរ។ ជម្រើសផ្លែឈើស្រស់ទាំងនោះ មានច្រើនតាមចូលចិត្តដែលមាន ផ្លែប៉ោម ទំពាំងបាយជូរ ឬសារីជាដើម។
អត្ថបទពាក់ព័ន្ធ៖
អ្នកមានជំងឺទឹកនោមផ្អែម ញ៉ាំស៊ុតបានឬអត់? នាំខ្លាញ់ត្រីល្អ តើអាចជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា?អាហារពពួកមានខ្លាញ់មិនឆ្អែត (Monounsaturated fats)
នេះជាពពួកអាហារដែលជួយបន្ថយកម្រិតកូលេស្តេរ៉ូល រក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅថេរ និងកាត់បន្ថយហានិភ័យការកើតជំងឺបេះដូង។ អាហារទាំងនោះមាននៅក្នុង ត្រី និងគ្រាប់សណ្តែក ហើយក៏មានសំបូរក្នុងផ្លែប៊ើ ផងដែរ។
ត្រី
ប្រាកដណាស់ត្រីជាជម្រើសល្អបំផុតចំពោះសុខភាព ដោយសារសារធាតុអាស៊ីតខ្លាញ់ Omega-3 ល្អសម្រាប់សុខភាពបេះដូង។ ហើយគ្នាយើងអាចមានជម្រើសជាច្រើនទៅលើសាច់ត្រី ដូចជាត្រីសាល់ម៉ុន ត្រីធូណា ត្រីMackerel ឬត្រីសាឌីនជាដើម ដែលសុទ្ធសឹងជាប្រភពសារធាតុ Omega-3។
អត្ថបទពាក់ព័ន្ធ៖
បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម តេស្តពិនិត្យតាមដានជំងឺទឹកនោមផ្អែម តេស្តធ្វើដោយខ្លួនឯង សំបកស៊ុត មានប្រយោជន៍ខ្លាំងចំពោះឆ្អឹង និងធ្មេញស៊ុត
ផ្អែកតាមការស្រាវជ្រាវជាច្រើន បង្ហាញថា ស៊ុត កាលណាញ៉ាំក្នុងបរិមាណសមស្រប នឹងជួយដល់តុល្យភាពកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងជួយជំរុញប្រូតេអ៊ីន High-Density Lipoprotein ដែលជាប្រភេទកូលេសស្តេរ៉ូលល្អ ជួយដល់សរសៃឈាម និងបេះដូងមានសុខភាពល្អ។
បន្លែបៃតង
ពពួកបន្លែបៃតងដូចជា ស្ពៃខៀវ ខាត់ណាខៀវ (Broccoli) សុទ្ធសឹងជាជម្រើសល្អសម្រាប់ប្រភពជីវជាតិការពារពីធម្មជាតិ ជួយទ្រទ្រង់សុខភាពដល់អ្នកជំងឺទឹកនោមផ្អែម៕
អត្ថបទពាក់ព័ន្ធ៖
ហាត់ប្រាណបែបណា ទើបខ្លាញ់កូលេស្ដេរ៉ុលថយចុះ? អាចកើតម្ដង៣! ទឹកនោមផ្អែមផង លើសឈាមផង ជំងឺសរសៃឈាមបេះដូងនៅជិតបង្កើយ ពិតអត់? មានជំងឺបេះដូង មិនអាចមានកូន?ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
The post អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង appeared first on Hello Krupet.