


ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនជ្រាបដឹងហើយថា មួយរយៈចុងក្រោយនេះ តារាចម្រៀងរ៉េបមួយចំនួន កំពុងតែទម្លាក់Diss Trackតតាំងគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងG-Devith មួយចំនួន បានស្នើឲ្យអាយដលរបស់ពួកគេ ទម្លាក់Diss Trackដែរ។ដោយឡែក ជាការឆ្លើយតបជុំវិញការស្នើសុំទាំងនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានឡាយវីដេអូបញ្ជាក់ជំហររបស់ខ្លួនថា លោកមិនទម្លាក់Diss Trackទៀតឡើយ ដោយសារតែលោកចាស់ហើយ សមត្ថភាពខួរក្បាលធ្លាក់ចុះ មិនដូចមុននោះទេ។ក្នុងនោះដែរ លោកបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ លោកមានវ័យជិត៣០ឆ្នាំហើយ


ហើយតាំងពីសឹកមក លេងមិនដែលមានគំនិតក្នុងការទម្លាក់Diss Trackនេះទៀតឡើយ ម្យ៉ាងទៀតឆ្លងកាត់បទពិសោធន៍Diss Trackកន្លងមកឃើញថា មិនមានផលចំណេញនោះទេ មានតែធ្វើឲ្យអ្នកគាំទ្រខាងនេះ ទៅជេរខាងនោះ ហើយខាងនោះមកជេរខាងនេះវិញទេ។តារាចម្រៀងឯករាជ្យរូបនេះ បានបញ្ជាក់ប្រាប់អ្នកគាំទ្រទៀតថា មិនបាច់រង់ចាំការDiss Trackពីលោកទៀតនោះទេ លោកសុំតែសុខសប្បាយប៉ុណ្ណោះ ឲ្យតែមានឡានជិះមានលុយចាយទៅ មានមុខរបររកស៊ីសមរម្យទៅ

ដោយសារឆ្នាំក្រោយលោកត្រូវបង្កើតគ្រួសារហើយ។ ប៉ុន្តែចំពោះបទចម្រៀងផ្សេងទៀត នៅមានចេញធម្មតា។យ៉ាងណាមិញ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ តារាចម្រៀងរ៉េប ប្រុស ឡា បានចេញបទចម្រៀងមួយបទជាប្រភេទOfficial Lyrics Videoមានចំណងជើងថា «Take Care» ធ្វើការបកអាក្រាតមនុស្សម្នាក់ ដែលធ្លាប់ជិតដិតនឹងគ្នា។


ក្រោយពេលចេញបានត្រឹម១ថ្ងៃប៉ុណ្ណោះ ពោលនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ តារាចម្រៀងរ៉េប Mc Bullបានទម្លាក់Diss Track ក្នុងបទចម្រៀង «ប៉ះសេ BASE» តតាំងទៅវិញគ្មានសំចៃដៃជាមួយនឹងការហៅឈ្មោះប្រុស ឡា ចំៗ ហើយកន្លែងខ្លះ មានរ៉េបជាភាសាបាលីទៀតផង ស្ដាប់មើលទៅពិតជាមិនធម្មតានោះទេ។ក្រោយមកទៀត ប្រុស ឡា បានទម្លាក់ចម្រៀងមួយបទទៀតមានចំណងជើងថា «អ៊ឹមស៊ីអាចម៍» ដោយធ្វើការបកអាក្រាតយ៉ាងសាហាវទៅលើMC Bull ហើយMc Bull មិនទាន់មានការទម្លាក់បទចម្រៀងតបតវិញនោះទេ ប៉ុន្តែមានការឡាយវីដេអូបកស្រាយជុំវិញរឿងនេះ៕ សូមទស្សនាវីដេអូខាងក្រោមនេះ។
The post អុញនោះ! ប្រិយមិត្តអ្នកគាំទ្រស្នើឲ្យ G-Devith ទម្លាក់ Diss Track ស្រាប់តែលោកតបវិញយ៉ាងច្បាស់ៗថា first appeared on https://thaidailys.com.