អ្នកនាង​ស្រីអូន ហួសចិត្ត​និង​ពិភព​មនុស្ស​សម្តែង គ្រាន់តែ​ជួយ​ក្មេង​ក៏​ចង់​ប្តឹង​នាង​ដែរ​

1 month ago 17

​ភ្នំពេញ​៖ អ្នកលេង​បណ្តាញ​សង្គម​ប្រាកដជា​បាន​ស្គាល់​ច្បាស់​ហើយពី​អ្នកនាង ស្រីអូន ដែល​ល្បីល្បាញ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​ទៅនឹង​សកម្មភាព​មនុស្សធម៌រ​បស់​នាង ដែលជា​និច្ចកាល​តែងតែ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាច្រើន និង​សម្ភារ​ចាំបាច់​មួយចំនួន ផ្តល់ឱ្យ​អ្នក​ដែល​ជួប​ការលំបាក​ខ្វះខាត ជាពិសេស​គឺ​ក្មេងៗ​កំ​ព្រី​កំព្រា​ដែល​ត្រូវ​រង​ការរំលោភបំពាន​ផ្សេងៗ​។

​ថ្មីៗ​នេះ​អ្នកនាង​ស្រីអូន​បាន​សម្តែង​ការហួសចិត្ត​ជាខ្លាំង ក្រោយពី​មាន​គេ​ចង់​ប្តឹង​នាង ដោយ​ហេតុផល​គ្រាន់តែ​នាង​ជួយ​ក្មេងៗ​សោះ ដោយបាន​សរសេ​រលើប​ណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​គ្រាន់តែ​ជួយ​ក្មេង​ចង់​ប្ដឹង​ខ្ញុំ​ដែរ​? ពិភពលោក​នេះ​ប្លែកៗ​ម្ល៉េះ​? ពិភពលោក​នៃ​ការសម្ដែង ការយក​មុខមាត់​»​។ ក្រោយពី​បង្ហោះ​សារ​បែបនេះ រួច​ក៏មាន​អ្នកគាំទ្រ​របស់​នាង​ជាច្រើន បាន​ចូលមក​ខ​មិន​សម្តែង​ការហួសចិត្ត សួររក​មុខ​ថា​តើន​ណា​គេ​អី​ក៏​សាហាវ​ម្លេះ​? អ្នកខ្លះ​ថា «​មិន​យល់​ទេ​ជួយ​ដោយ​ឆន្ទៈ លះបង់​ថវិកា​ផ្ទាល់ខ្លួន ជួយ​ដោយ​បេះដូង ចង់​ប្តឹង​ពីបទ​អ្វី​ដែរ​ចា​»​។​

​ទាក់ទង​ទៅ​និង​បុគ្គល​ដែលមាន​ចិត្ត​ចង្អៀតចង្អល់ ចង់​ប្តឹង​អ្នកនាង​ស្រី​ដោយ​ហេតុផល​រាក់​កំផែល​បែបនេះ យើង​ក៏​មិនទាន់​ដឹង​ដូចគ្នា ព្រោះ​សមី​ខ្លួន​មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​បុគ្គល​នោះ​នៅឡើយ​៕ ដោយ​៖ កូ​លាប ក្រហម​

 

Read Entire Article