អ្នកនឹង​ប្រឈម​ជំងឺ​ទាំងនេះ កាលណា​ទំហំ​ចង្កេះ​កាន់តែ​ធំ

2 months ago 16

​ការ​ធាត់​ដុះ​ក្បាលពោះ​ខ្លាំង អាចជា​សញ្ញា​ញឹកញាប់​មួយ​នៃ​ជំងឺ​ទាក់ទង​នឹង​របៀប​រស់នៅ​។ បើសិនជា​ចង្កេះ​មាន​ទំហំ​ធំ​ជាង​ធម្មតា​ខ្លាំង​បែបនេះ នោះ​វា​អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​បាន​ដូចជា ការ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង​សរសៃឈាម ឬ​មហារីក​ជាដើម​។​

​ជំងឺ​សរសៃឈាម​បេះដូង​៖
​ទំហំ​ចង្កេះ​អាច​ផ្ទុក​នូវ​ហេតុផល​នាំ​ឲ្យ​បេះដូង​មាន​បញ្ហា​បាន ហើយក៏​ដើរតួនាទី​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជាពិសេស​មនុស្ស​វ័យ​ក​ណ្តា​ល និង​ស្ត្រី​វ័យ​ចំណាស់​តែម្តង​។ ការ​ប្រឈម​នេះ​នឹង​កើនឡើង​កាលណា​ស្ត្រី​ឈានដល់​រាំងរដូវ​។​

​ជំងឺ​ទឹកនោមផ្អែម​៖
​តើ​អ្នកមាន​ដឹង​ទែ​ថា ទំហំ​ចង្កេះ​កាន់តែ​ធំ​អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដែរ​ទេ ជាពិសេស​អ្នក​ដែលមាន​ទម្ងន់​ធម្មតា ឬ​ស្គម​។ ថ្វីបើ​ការ​ប្រឈម​នេះ​មាន​ខ្ពស់​លើ​ស្ត្រី​ក៏ដោយ តែ​បុរស​ក៏​អាច​ប្រឈមមុខ​ដូចគ្នា​ដែរ​បើសិនជា​ពួកគេ​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​បន្ថែមទៀត​។​

​បញ្ហា​លើ​ការរួម​ភេទ​៖
​មែនហើយ កាលណា​ក្បាល​ពោះធំ​ពេក វា​ពិតជា​រំខាន​ដល់​ជីវិត​ផ្លូវភេទ​បាន​។ តាម​ការសិក្សា​ឆ្នាំ ២០១៦ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន American Journal of Medicine បាន​អះអាងថា កាលណា​ទំហំ​ចង្កេះ​ធំ​ពេក អាច​នាំ​ឲ្យ​ថយចុះ​សកម្មភាព​ផ្លូវភេទ​លើ​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​រួច​។​

​មហារីក​៖
​ការសិក្សា​បាន​រកឃើញថា អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​កម្រិត BMI ខ្ពស់ គឺ​ប្រឈម​ខ្លាំង​នឹង​មហារីក​ថ្លើម​។ កាលណា​ទំហំ​ចង្កេះ​រីក​ធំ​លើសពី​ធម្មតា ៥​សង់ទីម៉ែត្រ ការ​ប្រឈម​នឹង​ជំងឺមហារីក​ថ្លើម​កើន​ដល់ ៨​ភាគរយ​៕

​អត្ថបទ​៖ health.com.kh


Read Entire Article