អ្វីដែល​អ្នក​គួរ​ធ្វើ និង​មិនគួរ​ធ្វើ នៅពេល​មាន​ផ្ទៃពោះ​បាន ៣​ខែ​

2 months ago 21

​សូម​អបអរសាទរ​ផងដែ​លអ្ន​កបាន​មាន​ផ្ទៃពោះ​គ្រប់ ៣​ខែ​ហើយ មានន័យថា​អ្នក​កំពុងតែ​ឆ្លង​ផុត​ដំណាក់កាល​ត្រីមាស​ដំបូង​ហើយ​។ ប៉ុន្តែ​វា​នៅតែ​មានរឿង​ជាច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ឆ្លងកាត់ ដើម្បី​ជួយ​ឲ្យ​ការ​មាន​ផ្ទៃពោះ​កាន់​តែមាន​សុខភាព​ល្អ​ថែមទៀត​។​

​មានរឿង​ច្រើនណាស់​ដែល​កើតឡើង​ចំពោះ​រាងកាយ​ម្តាយ​ក្នុង​ខែ​ទី​បី​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​តិចតួច​មួយចំនួន​ដែល​ម្តាយ​គួរតែ​ធ្វើ​ក្នុងអំឡុង​ពេលនេះ​ទៅមុខទៀត​៖

— ចូរ​ញ៉ាំ​អាហារ​ដែល​ផ្តល់នូវ​សុខភាព​ជា​ទៀត​ទាត់ ជាពិសេស​អាហារ​សម្បូរ​ជីវជាតិ​តែម្តង​។ កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ដើម្បី​ចៀស​ផុតពី​ការ​ទល់លាមក​។​
— ចូរ​ចំណាយ​ពេលវេលា​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចៀស​ផុតពី​អារម្មណ៍​អស់កម្លាំង និង​ងងុយគេង​គ្រប់ពេល​។​
— ចូរ​ប្រាកដថា អ្នក​លែងមាន​ការបារ​ម្ភ​អ្វី​ច្រើន​ទៀត ហើយ​ក្នុងពេល​មាន​ផ្ទៃពោះ​នៅ​ដំណាក់កាល​នេះ​។ អ្នក​អាច​ប្រើ​វិធី​បន្ធូរ​អារម្មណ៍​តាមរយៈ​ការ​ស្តាប់​ចម្រៀង និង​តាំងសមាធិ​។​
— អនុវត្ត​ការហាត់​ប្រាណ​ផង ជាពិសេស​ការហាត់​ក្បាច់​យូ​ហ្គា ដែលមាន​ការឃ្លាំមើល​ពី​អ្នកជំនាញ​។​

​យ៉ាងណាមិញ វា​ក៏​មានរឿង​ច្រើន​ដែល​អ្នក​មិនគួរ​ធ្វើ​ដែរ​ក្នុងពេល​មាន​ផ្ទៃពោះ ហើយក៏​ជា​រឿង​ដែល​ត្រូវ​ចៀសវាង​ដែរ​ដូចជា​៖

— កុំ​បង្ក​ភាព​តានតឹង​ដល់​ខ្លួនឯង​ច្រើនពេក​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​ដែរ​។​
— កុំ​ព្យាយាម​លើក​របស់​ធ្ងន់ៗ​អី​
— កុំ​ស្លៀកពាក់​សម្លៀកបំពាក់​ដែល​តឹងៗ​
— កុំ​ពាក់​ស្បែកជើង​កែង​
— កុំ​ញ៉ាំ​អាហារ​ហឹរ​
— កុំ​ព្យាយាម​ញ៉ាំ​កាហ្វេ​ច្រើនពេក​៕

​អត្ថបទ​៖ Health.com.kh


Read Entire Article