អ្វី​ទៅ​ដែល​ហៅ​ថា​កម្ម​និមិត្ត ?

1 month ago 8

កម្ម​និមិត្ត បាន​ដល់​គ្រឿង​សម្គាល់​ដែល​ធ្វើ​កម្ម គឺ​រូប សំឡេង ក្លិន រស ផោដ្ឋព្វ និង​ធ​ម្មារ​ម្មា​ណ៍ ជា​ហេតុ​ធ្វើ​កម្ម​ដោយ​កាយ វាចា ចិត្ត​ក្នុង​វេលា​ជិត​ស្លាប់ ។

កម្ម​និមិត្ត​នេះ រមែង​ជា​អារម្មណ៍​ប្រាកដ​ក្នុង​ទ្វារ​ណាមួយ​ផ្នែក​ខាង​កុសល​ដូច​ជា បានឃើញ​ព្រះពុទ្ធ​បដិមា ព្រះ​ចេតិយ បាន​ធ្វើការ​បូជា​ដោយ​ផ្កាឈើ បានឮ​សំឡេង​ភិក្ខុ​សម្ដែងធម៌ បា​ន​ស្រូប​ក្លិនក្រអូប​ដែល​បូជា​ព្រះធម៌ មាន​ទឹកមុខ​ញញឹម​ជាដើម​ដែល​កំពុង​រស់នៅ ។

ផ្នែក​ខាង​អកុសល មានការ​ឃើញ​សត្វ​ដែល​ខ្លួន​សម្លាប់ ឃើញ​គ្រឿង​សម្លាប់ ស្រែក​ដូច​សត្វ​ដែល​ខ្លួន​សម្លាប់ មាន​អាកា​រៈ​ដូច​សត្វ​ដែល​ខ្លួន​សម្លាប់ ក្រហល់ក្រហាយ ភ័យ វង្វេង​ជាដើ​ម​​កំពុង​ប្រព្រឹត្ត​ទៅ​ចំពោះ​មុខ ។

កម្ម​និមិត្ត​នេះ ជា​អារម្មណ៍​ដែល​ជា​អតីត និង​បច្ចុប្បន្ន​ប្រព្រឹត្ត​ទៅ​ក្នុង​ទ្វារ​ទាំង​៦ ៕ សាន សារិន

Read Entire Article