ឧក្រិដ្ឋសង្គ្រាម៖ យោធាអូស្ត្រាលី ពាក់ព័ន្ធនឹងការធ្វើឃាត ជនជាតិអាហ្គានីស្ថាន ៣៩នាក់

1 week ago 10

បរទេស៖ តាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ បានសរសេរថា របាយការណ៍មួយបានរកឃើញ ភស្តុតាងដែលអាចបង្ហាញថា យោធាអូស្ត្រាលីបានសម្លាប់មនុស្សចំនួន ៣៩នាក់ ដោយខុសច្បាប់ក្នុងសម័យសង្គ្រាម នៅអាហ្វហ្គានីស្ថាន។

ប្រភពដដែលបានសរសេរទៀតថា រដ្ឋាភិបាលអូស្ត្រាលីគឺជាអ្នក បានចេញផ្សាយពីលទ្ធផល នៃការស៊ើបអង្កេតរយៈពេល ៤ឆ្នាំ ដែលត្រូវបានធ្វើឡើងដោយ ក្រុមអធិការកិច្ចនៃកម្លាំង ការពារជាតិអូស្ត្រាលី ហៅកាត់ថាADF ទៅលើករណីចចាមអារាមមួយ ដែលបានចោទប្រកាន់ថា មានការរំលោភបំពានច្បាប់ នៃជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កើតឡើងនៅចន្លោះ
ឆ្នាំ២០០៥ និង ២០១៦ ។

ប៉ូលីសសហព័ន្ធអូស្រ្តាលី AFP បានបើកការស៊ើបអង្កេត ព្រហ្មទណ្ឌលើសមាជិក ១៩ នាក់ដែលជាអតីតសមាជិកនៃ កងកម្លាំងពិសេសលើតួនាទី របស់ពួកគេក្នុងករណីឃាតកម្ម ទៅលើមនុស្សចំនួន ៣៩នាក់ដែលជា អ្នកទោសផងកសិករផង និងជនស៊ីវិលផងនៅក្នុងឧប្បត្តិហេតុចំនួន ២៣ ដាច់ដោយឡែកពីគ្នា ៕

ប្រែសម្រួល៖ ស៊ុន លី

Read Entire Article