Bayern Munich គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​វៀតណាម

1 week ago 8

ប្រទេសវៀតណាម ៖ ក្រុម​ម្ចាស់​ជើងឯក​​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bayern Munich គ្រោង​នឹង​ធ្វើ​ដំណើរទស្សនកិច្ច​មក​កាន់​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ការ​ប្រកួតលក្ខណៈ​មិត្តភាព​អន្តរជាតិ​។

លោក Karl-Heinz Rummenigge ប្រធាន​ក្លិប Bayern បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​អ៊ិ​ន​ធឺរ​ណែ​ត​កាលពី​ថ្មី​ៗនេះ​ថា «​យើង​មាន​ដៃគូ​សហការ​ជា​ច្រើន​នៅ​វៀតណាម​។ នេះ​គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​របស់​ក្លិប។ យើង​កំពុង​ព្យាយាម​រៀបចំ​ឱ្យ​មានការ​ប្រកួត​នៅ​ទីនោះ​។ ទោះបី​ខ្ញុំ​មិន​ដែល​ទៅ​ប្រទេស​វៀតណាម​ពី​មុន​ក៏​ដោយ ក៏​ខ្ញុំ​បានដឹង និង​លឺ​រឿង​ដ៏​អស្ចារ្យ​ជា​ច្រើន អំពី​ប្រទេស​នេះ​»​។

Bayern កំពុង​ស្វែងរក​ការ​ព​ង្រឹ​ក​ប្រជាប្រិយភាពរបស់ខ្លួន នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ខណៈ​កាលពី​ខែមេសា និង​ឧសភា ពួក​គេ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ ស្តី​ពី​ដំណើរ​ទស្សនា​កិច្ច​នៅតំបន់​អាស៊ី ក្នុង​នោះ​រួម​​ទាំង​ប្រទេស​វៀតណាម​ផង​ដែរ​។

សូម​រំលឹក​ថា កាលពី​ឆ្នាំ​២០១៨ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​វៀតណាម បាន​ធ្វើ​ទស្សនកិច្ច​នៅកាន់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដើម្បី​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​នារី​របស់ Bayern ដែលបញ្ចប់​ទៅ​ដោយ​លទ្ធផល ១-១​។

វៀតណាម ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ប្រទេស​ដែល​ទាក់ទាញ​ក្លិប​បាល់ទាត់​ធំៗ​ជា​ច្រើន ខណៈ​កន្លង​មក​ក្លិប​ល្បី​ៗ​នៅ​លើ​ពិភពលោក​មួយ​ចំនួន ក៏​បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ប្រទេស​វៀតណាម ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព ​ដោយ​ក្នុង​មាន​ទាំង Juventus, Arsenal និង Manchester City ផង​ដែរ​៕ (ដកស្រង់ចេញពី vnexpress)

Read Entire Article