Gary Neville ថា Man United មិន​អាច​ពឹងផ្អែក​លើ De Gea តទៅ​ទៀត​ទេ

1 week ago 5

ប្រទេស​អង់គ្លេស ៖ លោក Gary Neville បាន​និយាយ​ថា​ក្រុម Manchester United មិន​អាច​ពឹងផ្អែក​លើ​អ្នកចាំទី David De Gea ទៀត​ទេ ព្រោះ​គេ​លែង​ជា​អ្នកចាំទី​ឆ្នើម​ដូចដែល​ធ្លាប់​បាន​ធ្វើ​ពី​មុន​។

​អ្នក​ចាំទី David De Gea

អតីត​ខ្សែការពារ​ស្លាប​ស្តាំ​របស់​ក្លិប Man United រូប​នេះ​មានការ​ព្រួយបារម្ភ​ពី​ទម្រង់​លេង​របស់​អ្នកចាំទី​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ដែល​ធ្លាក់​ចុះ​ក្នុង​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​រូបគេ​បាន​សាង​កំហុស​គួរ​ឱ្យ​កត់សម្គាល់ អំឡុង​ពេល​ក្រុម Man United ប្រកួត​ស្មើ ១-១ ជាមួយ​ក្រុម Tottenham Hotspur កាលពី​រាត្រី​ថ្ងៃ​សុក្រ​។

កីឡាករ Dean Henderson

សូ​ម្បី​តែ​អតីត​ខ្សែបម្រើ​ឆ្នើម​របស់ Man United លោក Roy Keane ក៏​បាន​បង្ហាញ​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ចំពោះ​អ្នកចាំទី​វ័យ ២៩​ឆ្នាំ​ខាងលើ​ផង​ដែរ ។

​អ្នក​ចាំទី David De Gea

លោក Gary Neville បាន​លើក​ឡើង​ថា «​គេ (De Gea) គឺជា​កីឡាករ​តែ​ម្នាក់ ដែល Man United អាច​ពឹងផ្អែក​បាន​ក្នុង​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយ​។ ប៉ុន្តែ​គេ​មិន​ដូច​ពី​មុន​ទៀត​ទេ​។ ទម្រង់​លេង​របស់​គេ​បាន​ធ្លាក់​ចុះ​រយៈពេល ៦​ខែ ហើយ​នោះ​វា​គឺជា​បញ្ហា​។ ហើយ​បើ​បន្ត​បែប​នេះ​រយៈពេល​មួយ​ឆ្នាំ វា​នឹង​ក្លាយជា​ការ​ព្រួយបារម្ភ​»​។

កីឡាករ Dean Henderson

ជម្រើស​ដៃ​ទី​មួយ​ក្នុង​ក្រុម​របស់ David De Gea អាច​នឹង​ត្រូវ​របូត បន្ទាប់​ពី​អ្នកចាំទី​វ័យក្មេង Dean Henderson ដែល Man United ឱ្យទៅ​ក្លិប Sheffield United ខ្ចី​ជើង​កំពុង​ឡើងដៃ​ខ្លាំង រហូត​ទទួល​បានការ​សរសើរ​ពី​គ្រូបង្វឹក Ole Gunnar Solskjaer ហើយ​មិនយូរ​មិនឆាប់ អ្នកចាំទី​អង់គ្លេស​វ័យ ២៣​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​កោះហៅ​ត្រឡប់​មក​កាន់​ក្លិប Man United វិញ​៕ (ដកស្រង់​ចេញពី The Sun)

Read Entire Article