Nikki Nikki និង ផ្សារទំនើប ជីប ម៉ុង ផ្ដល់បណ្ណបញ្ចុះតម្លៃ50% 900សន្លឹកសម្រាប់អាហារ និងភេសជ្ជៈ

1 week ago 8

ភ្នំពេញ 15 កញ្ញា 2020៖ ផ្សារទំនើប ជីប ម៉ុង និងភោជនីយដ្ឋាន រួមទាំងហាងតែគុជល្បីៗ បានសហការជាមួយតារាចម្រៀង Original ដ៏ល្បីគឺកញ្ញា Nikki Nikki ដើម្បីផ្តល់ការបញ្ចុះតម្លៃជូនអតិថិជន50% រាល់ការញ៉ាំអាហារ និងភេសជ្ជៈទំាងអស់ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សិនធើ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។

លោកស្រី លី សុខឆេង អគ្គនាយិការងជាន់ខ្ពស់ផ្សារទំនើប ជីប ម៉ុង ម៉ល បានមានប្រសាសន៍ថា «កម្មវិធីផ្តល់ជូនពិសេសនេះ ធ្វើឡើងដើម្បីអបអរសាទរបុណ្យភ្ជុំបិណ្ឌជាមួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសអតិថិជន ដែលនិយមអញ្ជើញមកពិសាអាហារនៅហាងល្បីៗក្នុងមណ្ឌលផ្សារទំនើបទាំង2ផង និងដើម្បីផ្ដល់ឱកាសពិសេសជូនលោកលោកស្រី ដែលមិនមានដំណើរកម្សាន្តទៅតាមខេត្ត អាចជួបជុំក្រុមគ្រួសារទទួលទានអាហារថ្ងៃត្រង់ ឬល្ងាច កម្សាន្តសប្បាយ ជាមួយការផ្តល់ជូនដ៏ពិសេសនេះ»។

លោកស្រីបញ្ជាក់ផងដែរថា ការផ្តល់ជូននេះគឺចាប់ពីថ្ងៃទី16 ដល់ថ្ងៃទី18 ខែកញ្ញានេះ។ សម្រាប់អតិថិជន900នាក់ដំបូង នឹងទទួលបានបណ្ណបញ្ចុះតម្លៃ50%នេះ សម្រាប់មណ្ឌលផ្សារទាំង2 ដោយចំនួនបណ្ណនេះនឹងត្រូវបែងចែក200បណ្ណក្នុង1ថ្ងៃសម្រាប់ ជីប ម៉ុង ណូរ៉ូ ម៉ល និង100បណ្ណ ក្នុង1ថ្ងៃសម្រាប់ ជីប ម៉ុង បាក់ទូក សិនធើ។

ចំណែកហាងល្បីៗដែលលោក លោកស្រីអាចប្រើប្រាស់បណ្ណនេះបានរួមមាន៖ ភោជនីយដ្ឋាន Banana Leaf, Sukiyaki, Sakura Buffet, Dim Sum Emperor, Mikasa Sushi & Fusion, On-the-table, Ganh, E&M, Noir Café, Fire Tiger, Chat time, Shaychiizu, An Cha, THE ALLEY, DAKASI, San Chen ដោយគ្រាន់តែប្រគល់បណ្ណនេះទៅអ្នកទូទាត់វិក្កយបត្រ និងទទួលបានការបញ្ចុះតម្លៃភ្លាម៕

The post Nikki Nikki និង ផ្សារទំនើប ជីប ម៉ុង ផ្ដល់បណ្ណបញ្ចុះតម្លៃ50% 900សន្លឹកសម្រាប់អាហារ និងភេសជ្ជៈ appeared first on Khmer Breaking News.

Read Entire Article