Niko រាំ​បទ ​BTS ផ្អើល fan គាំទ្រ​(វីដេអូ)

1 week ago 7

​ភ្នំពេញ​៖ បើ​និយាយ​ពី​តារាចម្រៀង​លោក​នី​កូ ន​ណា​ថា​មិន​ស្គាល់​នោះ ព្រោះ​ទោះ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នេះ​រាប់​ឆ្នាំ​ហើយ​ក្តី ក៏​រូបលោក​នៅតែ​រក្សា​នូវ​ទឹកដម​សំឡេង​ពីរោះ​ទាក់ទាញ​ចិត្ត​ហ្វេ​ន​ទាំង​ជំនាន់​លោក និង​ក្មេងស្ទាវៗ​បច្ចុប្បន្ន​ដដែល​​លើសពីនោះ​ទៅទៀត ទាំង​សម្រស់​និង​រូបរាង​របស់លោក​នៅតែ​ក្មេង​សង្ហា​មិន​ចាញ់​តារា​កូរ៉េ​ឡើយ​។

​អ្វីដែល​ធ្វើឱ្យ​ហ្វេ​នៗ​កាន់តែ​ភ្ញាក់ផ្អើល​នោះ ថ្មីៗ​នេះ​ស្រាប់តែ​លោក​បាន​បញ្ចេញ​ក្បាច់​រាំ​cover របស់​ក្រុម​តារាចម្រៀង​កូរ៉េ BTS ក្នុង​បណ្តាញ​សង្គម​TikTok ដែល​ធ្វើឱ្យ​ហ្វេ​នៗ​ស្ទាវៗ​និង​ហ្វេ​ន​ដែល​គាំទ្រ BTS លាន់មាត់​សរសើរ​ភ្ញាក់ផ្អើល​មិន​នឹកស្មានថា លោក​នី​កូ​ដែល​ធ្លាប់តែ​ឃើញ​ច្រៀង បែរជា​អាច​រាំ​បទ​កូរ៉េ ជាមួយនិង​ចង្កេះ​ទន់​បែបនេះ​សោះ​។​

​ចង់ដឹងថា​លោក​រាំ​បានល្អ​យ៉ាងណា តោះ​ទៅ​មើល​ទាំងអស់គ្នា​៕

​ដោយ ៖ កុលាប ក្រហម​


Read Entire Article