UNICEF៖ កុមារជនជាតិស៊ូដង់ខាងត្បូង ជិត១,៣លាននាក់ ប្រឈមនឹងបញ្ហា ខ្វះអាហារូបត្ថម្ភស្រួចស្រាវ

1 week ago 6

ជូម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា មូលនិធិកុមារ នៃអង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃសុក្រនេះថា កុមារអាយុក្រោម៥ឆ្នាំ ជិត១,៣លាននាក់ កំពុងប្រឈមនឹងហានិភ័យ នៃភាពខ្វះអាហាររូបត្ថម្ភស្រួចស្រាវ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ។

អង្គការយូនីសេហ្វ (UNICEF) ចំនួនកុមារខ្វះអាហារូបត្ថម្ភខ្ពស់បំផុត អាចកាត់បន្ថយបាន តាមរយៈការបំបៅដោះ ពីម្តាយឲ្យបាន៦ខែ ដែលផលិតបានថាមពល និងការបំពេញកង្វះខាត អាហារូបត្ថម្ភកម្មវិធីផ្តល់ចំណីអាហារ ។

លោក Mohamed Ag Ayoya តំណាងអង្គការយូនីសេហ្វ ប្រចាំនៅស៊ូដង់ខាងត្បូង បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយនៅក្រុងជូបា ថា “ផ្អែកតាមទិន្នន័យដែលបង្ហាញឡើង ត្រូវការជាចាំបាច់ដែលធ្វើការងារច្រើន ជាពិសេសដើម្បីធានាបាន ការអនុវត្តន៍បំបៅដោះកូន” ។

គាត់បានបញ្ជាក់ទៀតថា “អង្គការយូនីសេហ្វ កំពុងតែជំរុញឲ្យអ្នកគ្រប់គ្នា នៅស៊ូដង់ខាងត្បូង ដើម្បីឲ្យម្តាយគ្រប់រូប ចូលរួមធានាការអនុវត្តន៍ តាមអនុសាសន៍នៅទូទាំងពិភពលោក ដោយធ្វើការបំបៅដោះកូនបន្ត រហូតដល់ការផ្តល់កុមារបានអាយុ ៦ខែ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Read Entire Article